Ten Hagថា Man Utd កំពុងស្វះស្វែងទិញខ្សែប្រយុទ្ធថ្មី
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
លោក Erik Ten Hag បាននិយាយនៅក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះថា ក្លឹប Manchester United របស់លោកកំពុងស្វះស្វែងទិញយកខ្សែប្រយុទ្ធថ្មីឲ្យបានសម្រាប់រដូវកាលថ្មីនេះ។
លោក Ten Hag បាននិយាយថា៖" យើងកំពុងធ្វើការស្វះស្វែងរៀងរាល់ថ្ងៃដើម្បីធ្វើយ៉ាងណារកទិញខ្សែប្រយុទ្ធថ្មីឲ្យបាន "។ លោកបន្តថា៖" យើងមានគោលដៅរបស់យើងថាគួរទិញនរណាហើយ គ្រាន់យើងត្រូវការពេលបន្ថែមដើម្បីជ្រើសរើសយកកីឡាករណាដែលស័ក្ដិសមសម្រាប់យើងបំផុត "។
បើតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា Man Utd កំពុងថ្លៃយកខ្សែប្រយុទ្ធ Rasmus Hojlund ពី Atalanta ដោយកាលពីម្សិលមិញនេះបានដាក់ថ្លៃ៥១.៤លានផោន យ៉ាងណាខាងក្លឹប Atalanta នឹងព្រមលក់ឲ្យក្នុងតម្លៃក្បែរ ៦០លានផោនឯណោះ៕