Bruno នឹងបន្តកុងត្រាជាមួយ Newcastle រហូតដល់ឆ្នាំ២០២៨
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
ខ្សែបម្រើ Bruno Guimaraes នឹងបន្តកុងត្រាថ្មីជាមួយក្លឹប Newcastle United រហូតដល់ឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
ភាគី Newcastle និង Bruno គឺព្រមព្រៀងរួចរាល់អស់ហើយដោយនឹងធ្វើការប្រកាសផ្លូវការនៅក្នុងពេលឆាប់ៗ។ Newcastle បានដាក់តម្លៃផ្ដាច់កុងត្រាកីឡាករនេះរហូតដល់ ១០០លានអ៊ឺរ៉ូ។
Bruno ទើបមកលេងឲ្យ Newcastle កាលពីរដូវកាលឆ្នាំ២០២២ កន្លងទៅនេះដោយចូលលេងបាន ២១ប្រកួត និងស៊ុតចូល ១៤គ្រាប់៕