Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកការ ប្រកួតពានរង្វាន់ សាលាខណ្ឌ ពោធិ៍សែនជ័យ លើកទី ២ ឆ្នាំ២០១៦

  • បោះពុម្ព

ភ្នំពេញ៖ នាថ្ងៃទី១១ ខែកមរា ឆ្នាំ២០១៦ នៅទីលានបាល់ទាត់ សាលារៀនជម្ពូវ័ន្ត ក្នុងសាលារៀនជម្ពូវ័ន្ត បានបើក ព្រឹត្តិការណ៍នៃ ការប្រកួតពានរង្វាន់ សាលាខណ្ឌពោធិ៍សែនជ័យ លើកទី ២ ឆ្នាំ២០១៦ ជាផ្លូវការហើយ ក្រោម  អញ្ជើញចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក ស សុខា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ បានធ្វើរាយការណ៍ថា ការប្រកួតពានរង្វាន់សាលា ខណ្ឌពោធិ៍សែនជ័យឆ្នាំនេះមានការចូលរួមចំនួន ១២ ក្រុម ក្នុ្នងនោះមានក្រុមបាល់ទាត់១០ សង្កាត់ , ក្រុមបាល់ទាត់សហជីក និងក្រុមបាល់ទាត់សាលារៀនជម្ពូវ័ន្ត។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីបង្កើតភាព ស្និតស្នាល ចេះសាមគ្គីភាព មិត្តភាព និងមានទំនាក់ទំនងគ្នា ទៅវិញទៅមក ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសង្កាត់មួយទៅសង្កាត់មួយទៀត។

លោកបានបន្តថា ការប្រកួតនេះជាគំនិតផ្តួចផ្តើមក្នុងការបង្កើតក្រុមកីឡា និងក្រុមកីឡាដទៃឡើងសុទ្ធ តែមានគោលបំណងធ្វើឲ្យ ប្រជជានយើងគ្រប់វ័យ ទទួលបានសុខភាព និងអូសទាញយុវជន-យុវតីក្នុងខណ្ឌប្រាស់ចាក ពីការសេពគ្រឿងញៀន ប្រព្រឹត្តអំពើឧបាយមុខផ្ទុយ និងច្បាប់របស់រដ្ឋ ដែលជាកត្តានាំឲ្យខួច អនាគកទៅថ្ងៃក្រោយ។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ថា សូមឲ្យក្រុម កីឡាករទាំង ១២ ក្រុមត្រូវលេងយោកយល់គ្នា ព្រោះការលេងកីឡា តែមានចាញ់ឈ្នះ។ លោកបានបន្តថា រូបលោកនៅតែគាំទ្រយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ ប្រសិននៅតែ ប្រព្រឹត្តជា រៀងរាល់ឆ្នាំ ហើយក្នុងនោះ លោកតំណែង ឲ្យសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានី ភ្នំពេញបាន ឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក , លោក ស សុខា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក, ក្រុមហ៊ុនស្រាបៀរ កម្ពុជា បានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក ៕

ដកស្រង់ពី៖ ដើមអម្ពិល