Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ប្រាក់ សុវណ្ណារ៉ា ជឿជាក់លើ សមត្ថភាព កូនក្រុម ទោះបីការ ប្រមូលផ្ដុំ មានរយៈពេលខ្លី

  • បោះពុម្ព

ភ្នំពេញ៖ ថ្ងៃដំបូងនៃការប្រមូលផ្ដុំកីឡាករ Cambodian All Star មានកីឡាករត្រឹម ៨០%ប៉ុណ្ណោះ បានចូលរួមតាមការ កោះអញ្ជើញរបស់លោក ប្រាក់ សុវណ្ណារ៉ា ដើម្បីត្រៀមជួបប្រកួត ជាមួយក្រុមជើងឯករង លីកកំពូលថៃ Muangthong United នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ចុងសប្ដាហ៍នេះ ។

លោក ប្រាក់ សុវណ្ណារ៉ា បានមានប្រសាសន៍ថា ការប្រមូលផ្ដុំនេះ មានរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ បើគិតពីថ្ងៃទី១១-១៥ ខែមករានេះ ។ ប៉ុន្ដែទោះបីការប្រមូលផ្ដុំ មានរយៈពេលខ្លី យ៉ាងនេះក្ដី ក៏លោកគ្មានការ ព្រួយបារម្ភអ្វីដែរ ព្រោះលោកជឿជាក់លើ សមត្ថភាពកីឡាករគ្រប់រូប ដែលលោកបានជ្រើសរើស សម្រាប់ត្រៀមការប្រកួត ដ៏សំខាន់ នាពេលខាងមុខ ។

លោកបានបញ្ជាក់ថា «ខ្ញុំគ្មានការព្រួយបារម្ភ ចំពោះសមត្ថភាព កីឡាករ ដែលយើងធ្វើការ ប្រកួតក្នុងរយៈពេលខ្លីនេះឡើយ ព្រោះពួកគេម្នាក់ៗ សុទ្ធតែមានបទពិសោធន៍ ហ្វឹកហាត់ជាមួយក្លឹបរបស់ខ្លួន ។ លើសពីនេះខ្ញុំ ក៏មិនផ្លាស់ប្ដូរ  ទម្រង់លេងអ្វីច្រើនដែរ ពោលគឺកីឡាករ  មានជំនាញលេងកន្លែងណា ខ្ញុំនឹងរក្សាគេលេង កន្លែងនោះ ដដែរ ។ ឧទាហរណ៍ ធារី ចន្ថាប៊ីន ពូកែលេងតំបន់បម្រើកណ្ដា ខ្ញុំនឹងដាក់ឲ្យគេ លេងកណ្ដាល ហើយ ប្រាក់ មុន្នីឧត្តម ពូកែលេង ប្រយុទ្ធម្ខាង ខ្ញុំនឹងប្រើប្រាស់ ជំនាញរបស់គេដូចគ្នា» ។

គ្រូបង្វឹកមកពី ក្លឹបបឹងកេតអង្គរ រូបនេះ បានបន្ថែមថា ថ្វីត្បិតជំនួប ជាមួយក្រុម Muangthong United គឺជាការប្រកួត លក្ខណៈមិត្តភាព ប៉ុន្ដែយើងចាំបាច់ត្រូវ ព្យាយាមលេង ឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះ ក៏ដូចជាធ្វើឲ្យ ពិភពលោកចាប់អារម្មណ៍ នឹងវិស័យបាល់ទាត់ កម្ពុជាផងដែរ ។ «ខ្ញុំជឿជាក់លើសមត្ថភាព កូនក្រុមរបស់ខ្ញុំ ថាពួកគេនឹងធ្វើបានល្អ ក្នុងការប្រកួតជា ប្រវត្ដិសាស្ដ្រនេះ ។ ប៉ុន្ដែក្រុម Muangthong United ក៏មិនមែនជាក្រុម អន់ដែរ ដូច្នេះយើងគប្បី  ត្រូវត្រៀមខ្លួនឲ្យ បានល្អជានិច្ច» ។ នេះបើតាមការ លើក ឡើងរបស់លោក ប្រាក់ សុវណ្ណារ៉ា ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតដ៏អស្ចារ្យនេះ គឺនៅថ្ងៃទី១៦ ខែមករា ក្រុម Cambodian All Star ត្រូវជួបក្រុម Muangthong United រីឯថ្ងៃទី២៣ ខែមករា ក្រុមម្ចាស់ផ្ទះកម្ពុជា នេះដដែល ត្រូវជួបក្រុមខ្លាំងថៃ Buriram United មួយប្រកួតទៀត នៅលើទីលាន ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញដូចគ្នា ។ សំបុត្រចូលទស្សនា មានតម្លៃ ១ដុល្លារ សម្រាប់កន្លែង អង្គុយអត់មានដំបូល និង ២ដុល្លារ សម្រាប់កន្លែងអង្គុយ មានដំបូល ប៉ុន្ដែថវិការទទួល បនពីការលក់សំបុត្រនេះ នឹងផ្ដល់ជូនមន្ទីរពេទ្រ គន្ធបុប្ឋាទាំងអស់៕

ដកស្រង់ពី៖ ដើមអម្ពិល