Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លាចាស់ ផន ផល្លា ប៉ះខ្លាជំទងផង់ សុភ័ស្ស សង្វៀនSEATV នារសៀលថ្ងៃអាទិត្យ

  • បោះពុម្ព

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការ ប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរលក្ខណៈ មិត្តភាពរបស់ក្រុមហ៊ុនស្រាបៀរ Cam bodia នៅលើសង្វៀនSEATV នារសៀលថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ អ្នកប្រដាល់ ផន ផល្លា ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ ផង់ សុភ័ស្ស ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតក្នុងប្រភេទទម្ងន់ ៦០ គ.ក្រ ចំពោះអ្នកប្រដាល់ពុទ្ធ ផនកុសល ក្លិប ពុទ្ធសេរីវង្ស កីឡា ប៉ះអ្នកប្រដាល់់ជើងខ្លាំង ហេង សំង ក្លិប ព្រៃទទឹងខេត្តបាត់ដំបង ប្រកួតក្នុងប្រភេទទម្ងន់ ៦៧ គ.ក្រ។

តាមសម្តីលោក ញៀន សុធី អ្នករៀបចំការប្រកួតសង្វៀនSEATVនិយាយថា ផន ផល្លា ជាអ្នកប្រដាល់ជើងចាស់ដែល មានស្នៀតប្រដាល់ល្អ រូបរាងគេស្របាលនឹង ផង់ សុភ័ស្សដែរ។ អ្នកប្រដាល់ចាស់វស្សារូបនេះ មានកណ្ដាប់ដៃជើងធ្ងន់ តែវាយចេញមិនសូវច្បាស់ប៉ុន្មានទេ និយាយរួមគេប្រើកម្លាំងបាយ ច្រើនជាងបច្ចេកទេស ហើយមួយទៀតគេវាយ ឆាប់អស់កម្លាំងសម្រុកថែមទៀត។ អ្នកប្រដាល់រូបនេះមានកាយ សម្បទាមិនសូវជារឹងមាំទេ ប៉ុន្តែគេមានល្បិចកល ផ្លែល្អ ព្រមទាំងមានបច្ចេកទេស នៅក្នុងពេលប្រកួតល្អថែមទៀត។

សម្រប់អ្នកប្រដាល់ ផង់ សុភ័ស្ស ក្លិបតាឡីដំរីមានរិទ្ធ ជួបជាមួយអ្នកប្រដាល់ផន ផល្លា ប្រកួតក្នុង ទម្ងន់៦០គ.ក្រ។ ផង់ សុភ័ស្ស ជាអ្នកប្រដាល់ដែលមាន កាយសម្បទាល្អរឹងមាំ និងមានស្នៀតប្រដាល់ល្អ ដោយប៉ិនប្រសប់ក្នុងការប្រើ ជង្គង់ កែង ហើយកណ្ដាប់ដៃលឿន រហ័ស និងខ្លាំងនោះ សុភ័ស្ស វាយមិនញញើតនោះឡើយ ចំពោះផង់ សុភ័ស្ស អ្នកប្រដាល់កម្ពុជាយើង ប្រកួតបានចំនួន ៥៥លើក ឈ្នះ៣៩លើក ចាញ់១៥លើក និង ស្មើ ០១លើក។

ចំណែកអ្នកប្រដាល់ថៃ ស័ក្តសារៈ ក្លិបកងទ័ពជើងទឹក ប៉ះអ្នកប្រដាល់ឌុន ប៊ុនធឿន ក្លិបអេភូថងកីឡាប្រកួត ក្នុងប្រភេទទម្ងន់ ៥១ គ.ក្រ រីឯអ្នកប្រដាល់ ផា សុផាតនិល ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ប្រកួតជាមួយអ្នកប្រដាល់ គុណ សំណង ក្លិបគីសែមានរិទ្ធអាជ្ញាធរ ជាតិអាវុធគីមី ប្រកួតក្នុងប្រភេទទម្ងន់ ៦៣.៥០ គ.ក្រ៕

ដកស្រង់ពី៖ ដើមអម្ពិល