Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករគ្រប់គ្រឿងអធិរាជប្រអប់ស្មាត់ រាជ ភ្លក់រសជាតិថ្មីក្នុងតួនាទីជា Libero លើកដំបូង

  • បោះពុម្ព

ប្រកួតផ្លូវការធំៗម្ដងៗគេឃើញកីឡាករឆ្នើម ទុយ រាជ តែងឡើងធ្វើស្មាត់ឆ្វេងស្ដាំនិងដេញបាល់៣ម៉ែត្រជាដើម ប៉ុន្តែឆ្នាំ២០២៤នេះគេត្រូវបានគ្រូកែឲ្យលេងតំណែងការពារ (Libero) ដែលជាបទពិសោធន៍និងរសជាតិថ្មីក្នុងអាជីពរបស់គេ ក្នុងការប្រកួតដណ្ដើមពានរង្វាន់បាល់ទះឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី។

ផ្ដល់បទសម្ភាសន៍មកកាន់សារព័ត៌មាន Sabay ស្មាត់រហស្សនាមអធិរាជប្រអប់បានប្រាប់ថា តំណែងការពារនេះដំបូងៗគេមានអារម្មណ៍ភាំងៗនិងខុសខ្លះៗដែរ ព្រោះមិនធ្លាប់លេងសោះពីមុនមក។

ស្មាត់មានដើមកំណើតមកពីខេត្តកំពត បានពន្យល់ដូចនេះថា ៖«ហ្នឹងហើយបងតាំងពីឡើងហាត់លីប្រូម៉ោ មានអីបងដំបូងរៀងខុសតិចតួចដោយសារយើងអត់ដែលធ្លាប់ចាប់ ដល់ពេលយកបាល់បានយើងរត់រញ៉េរញ៉ៃ ធ្លាប់ពេលយើងស្មាត់យកបាល់បានយើងរត់វ៉ៃបីម៉ែត្រវ៉ៃស្មាត់ចឹងណា ដល់ពេលយើងឈរចាប់ចឹងរៀងភាំងៗដំបូងៗ ដល់ពេលឥឡូវស៊ាំហើយឈរចាប់សឺវីសឲ្យគេ១គ្រាប់ៗ »។

ចំពោះតួនាទីថ្មីនេះ រាជយល់ថាពិបាកបន្តិចដែរ ព្រោះត្រូវរ៉ាប់រងការកាងសេវាធំនៅក្នុងទីលាន និងត្រូវចាប់សេវាឲ្យដល់ដៃអ្នកប៉ះសេ ដើម្បីចែកបាល់បានល្អនិងចេញគ្រប់ទម្រង់ដល់បណ្ដាស្មាត់។ កាលណាចាប់សេវាមិនដល់អ្នកប៉ះសេទេ នោះការចែកបាល់បានត្រឹមតែឡើងឡុងៗប៉ុណ្ណោះ ជាហេតុធ្វើឲ្យគូភាគីម្ខាងទៀតចាប់កុកបាន។

ទោះបីជាយ៉ាងណាកីឡាករគ្រប់គ្រឿង ទុយ រាជ បានទម្លាយឲ្យ Sabay ដឹងថាការចាប់សេវារបស់គេក្នុងនាមជា Libero គឺល្អមិនសូវជាឡាក់ទេ។

គួរបញ្ជាក់ថា អធិរាជប្រអប់ស្មាត់រាជជាកីឡាករជំនាញដៃឆ្វេងដ៏ល្អនិងគ្រប់គ្រឿងរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស។ គ្រប់គ្រឿងព្រោះកីឡាកររូបនេះចេះទាំងម៉ាត់ ធ្វើរនាំង វាយសេវា និងការកាពារជើងក្រោមមួយ Set តែម្ដង៕

ដកស្រង់ពី៖ Sabay