Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈ្នះមិនស្រួលទេ! ក្រុម គួន ម៉ុម ចង់វិលមុខដោយសារសេវាទូចអង្គរក្ស

  • បោះពុម្ព

ជំនួបបីស្មើដ៏កក្រើកមួយបានកើតឡើងរវាងកីឡាករជម្រើសជាតិកម្ពុជារួមមាន គួន ម៉ុម សឿន ហេង និង សួនចាន់ណារ៉ូ ជាមួយក្រុមស្មាត់ឆ្នើមលំដាប់ៗក្រៅផ្លូវការ ទូចអង្គរក្ស ស្មាត់រាជ និង នួន វិចិត្រ កាលពីយប់ម្សិលមិញនៅតារាងបាល់ទះវត្តនាគវ័ន្ត ដោយលទ្ធផលក្រុម គួន ម៉ុម បានយកឈ្នះក្រុមទូចអង្គរក្សក្នុងលទ្ធផលពិន្ទុ ១៥-១២ ពិន្ទុ។

ចំពោះការឈ្នះទាំងពិន្ទុប្រផិតប្រផើយនេះគឺក្រុម គួន ម៉ុម ធ្វើបានល្អណាស់នៅចុងសិតដោយកីឡាករ សឿន ហេង វាយសេវាយកពិន្ទុបានសឹងទាំងអស់តែម្ដង ពោលគឺមួយរ៉ូលមួយគ្រាប់មួយរ៉ូលពីរគ្រាប់។ ថ្វីបើសឿនហេងមានសេវាល្អ ប៉ុន្តែគួនម៉ុមបានលួចសរសើរសេវាទូចអង្គរក្សថាល្អទាំងលឿននិងចោះដែលធ្វើឲ្យពួកគេភ័យផងនិងរកកល់ចង់វិលមុខផង។

ស្មាត់ធំ គួន ម៉ុម បានលើកឡើងថា ៖ «សេវារបស់ទូចអង្គរក្សល្អបង វិលមុខបស់គាត់ដែរហ្នឹង ភ័យដែរ សេវារបស់គាត់ចោះសាហាវ គាត់អត់លឿនដូចក្មេងៗក្រោយទេ តែគាត់ចោះឡើងវិលមុខដែរហ្នឹង»។

បើប្រៀបធៀបសេវា សឿន ហេង និងទួចអង្គរក្ស គួនម៉ុម បានពន្យល់ថា ផ្លែសេវាទូចចោះល្អ ចំណែកសឿនហេងធ្ងន់ល្អនិងលឿន។

យ៉ាងណា សឿន ហេង វិញក៏បានកោតសរសើរទូចអង្គរក្សផងដែរថា កីឡាករមកពីខេត្តកំពង់ស្ពឺមានសេវាលឿនល្អ ហើយបើសិនជាការប្រកួតអូសបន្លាយពីបួនទៅប្រាំគ្រាប់ទៀត សេវាទូចអាចលឿនជាងសេវារបស់គេក៏ថាបាន។

សឿន ហេង បានបញ្ជាក់បន្ថែមថា ៖«សេវាគាត់លឿនល្អណាស់ ណាស់តែញុមទៅលឿនមុនគាត់ទេ បើគាត់ចាំប្រហែលជាបួនប្រាំគ្រាប់ទៀត គាត់ទៅមុនហើយ សឺវីសគាត់លឿន មើលចុងទឹកគាត់ស៊ីខ្ញុំប៉ុន្មានដូចជា២គ្រាប់ដែរហ្នឹង លឿន ធ្ងន់ ហើយចោះទៀត មិនងាយចាប់ទេ ម៉ោដាច់ៗចង្កេះ ញុមជួនកាលផ្លុងទៅជួនកាលកើលកអ៊ីចឹងទៅ»៕

ដកស្រង់ពី៖ Sabay