បណ្តាញសង្គម

វ៉ាត់​ ចំរើន​ ការ​ប្រកួត​កីឡា​កងទ័ព​ជា​បទពិសោធន៍​ថ្មី​សម្រាប់​កីឡាករ​អាជីព​និង​មនុស្ស​ទូទៅ

"ការប្រកួតកីឡាខេមរភូមិន្ទនៅទីសាធារណព្រមទាំងអនុញ្ញាត ឲ្យមហាជនចូលរួមលើកទី១នៅកោះពេជ្រនេះជាបទពិសោធន៍ថ្មីមួយនិងមានសារសំខាន់សម្រាប់កីឡាករ កីឡាការិនីដែលបានចូលរួម"។

សម្ដី វ៉ាត់ ចំរើន។បើតាមឲ្យដឹងពីឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថាការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដែលប្រព្រឹត្តទៅ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់៨ ខែមករា ឆ្នាំ ២០១៧ នៅទីលានកោះពេជ្រ ម្សិលមិញនេះវាពិតជាមានសារសំខាន់ចំពោះកីឡាករកីឡាការិនីដែលពុំធ្លាប់ជួបនិងមិនដែលបានចូលរួមពីមុនមក។ កីឡាកររួមទាំងមហាជនក៏ដូចជាបុគ្គលិកក្រុមហ៊ុនផ្សេងៗបានដកស្រង់បទពិសោធន៍ពីប្រភេទកីឡាកងទ័ព ដែលខ្លួនមិនដែលបានហ្វឹកហាត់ហើយជាក់ស្ដែងទៀតនោះ វិញ្ញាសាទាំងនេះសុទ្ធតែមានឧបសគ្គឆ្លងកាត់ទាំងអស់។ការប្រកួតកីឡានេះទៀត វាបានបញ្ឆាបឲ្យកីឡាករកីឡាការិនីទូទៅបានឃើញ យល់ដឹងពីប្រភេទកីឡារៀងៗខ្លួនទៅវិញទៅមក។

លើសពីនេះទៅទៀតឲ្យមហាជនបានដឹងពីភាពក្លាហានតស៊ូការពារប្រទេសជាតិពីសំណាកយោធពលខេមរភូមិន្ទរបស់កម្ពុជា។កងឯភាពកម្លាំងប្រដាប់អាវុធនិងមហាជនដែលបានចូលរួមមាន ៣៤ក្រុមនិងចែកចេញជា២ប្រភេទ។ វិញ្ញាសាទី១ លេខ១ ក្រុមនាយទាហានសកម្ម លេខ២ ក្រុមកងពលតូចពិសេសឆត្រយោង៩១១ ខណៈលេខ៣ ក្រុមកងពលតូចការពារឆ្នេរកោះ ៣១។ ចំណែកវិញ្ញាសាទី២ លេខ១ ក្រុមកីឡាអត្តពលកម្ម លេខ២ ក្រុមគរុសិស្ស១ និងលេខ៣ ក្រុមសាមគ្គី០០១៕

ដកស្រង់ពី៖ Sabay