Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​គ្រូ​ទ័ព​ថា គីរីវង់ និង​អគ្គិសនី ​ឡើង​មក​លីគ​កំពូលមាន​ផល​ពិបាក​ខ្លះ

  • បោះពុម្ព

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រសួងការពារជាតិ (ទ័ព) លើកឡើងថា ការឡើងលេងនៅលីគកំពូលកម្ពុជារបស់ក្លឹបគីរីវង់សុខសែនជ័យ និងក្លឹបអគ្គិសនីកម្ពុជា មិនទាន់ល្អនៅឡើយ អាចនៅមានចន្លោះប្រហោង ដោយសារពេលវេលារៀបចំក្រុមរបស់ក្រុមទាំងពីរនេះខ្លីពេក។

ទាក់ទងនិងការឡើងមកលេងលីគកំពូលរបស់ក្លឹបទាំងពីរខាងលើលោក ទេព ឡុងរចនា បានឲ្យដឹងថា វាជារឿងល្អមួយ ដែលលីគកំពូលមាន ១២ក្រុម។ ប៉ុន្តែចំពោះការរៀបចំក្រុមវិញលោកមើលឃើញថា ហាក់មានរយៈពេលខ្លីពេក ដូច្នេះអាចជាផលវិបាកសម្រាប់ក្រុមដែលឡើងមកថ្មី។

គ្រូបង្វឹកដែលជួយ ទ័ពឈ្នះជើងឯកពានរង្វាន់ សម្ដេចឆ្នាំ២០១៦ និងឈ្នះជើងឯករង លីគកំពូលកម្ពុជាឆ្នាំ២០១៦ រូបនេះបញ្ជាក់ថា ទោះបីក្រុមមាន លុយចាយវាយលើការទិញដូរ កីឡាករក៏ពិបាកដែរ បើពេលវេលាស្ថិតក្នុងការរៀបចំខ្លីពេកនោះ។ ម្យ៉ាងត្រូវការគ្រូបង្វឹកល្អ និងកូនក្រុមល្អទើបក្លឹបនោះអាចប្រជែងជាមួយក្រុមដទៃ ដោយទទួលបានលទ្ធផលល្អ។ ការប្រកួតលីគកំពូលកម្ពុជា នឹងចាប់ផ្ដើមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕

ដកស្រង់ពី៖ Sabay