Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រភព​ជិត​ស្និទ្ធ​ថា ចាន់ វឌ្ឍនាកា មិន​លេង​នៅ​​​កម្ពុជា​ទេ​សម្រាប់​រដូវ​កាល​ថ្មី​

  • បោះពុម្ព

អ្នកគាំទ្របាល់ទាត់កម្ពុជា និងអ្នកតាមដានវិស័យបាល់ទាត់កម្ពុជាបានដឹងហើយថា ពីរថ្ងៃកន្លងទៅនេះតារាឆ្នើមជម្រើសជាតិកម្ពុជា និងបឹងកេតអង្គរ ចាន់ វឌ្ឍនាកា បានបង្ហោះពាក្យមួយដែលថា ជិតបែកគ្នាហើយ នៅលើបណ្តាញសង្គម Facebook របស់ខ្លួនដែលនេះហាក់ដូចជាចេតនាចង់ប្រាប់អ្នកគាំទ្រថា រូបគេនឹងឃ្លាតឆ្ងាយពីអ្នកគាំទ្រកម្ពុជា។

 កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ចាន់ វឌ្ឍនាកា បានសរសេរលើ Facebook ថា ៖«អរគុណបងប្អូនទាំងអស់គ្នា យើងជិតបែកគ្នាហើយ»។ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនចាប់អារម្មណ៍ និងបង្កើតជាចម្ងល់យ៉ាងខ្លាំងថាតើកីឡាករបាល់ទាត់ដ៏ល្បីរូបនេះមានចេតនាបង្ហាញពីគោលបំណងអ្វីឲ្យប្រាកដ។

នៅខាងក្រោមសាររបស់កីឡាកររូបនេះមានការចោទសួរពីអ្នកគាំទ្រថា តើរូបគេនឹងទៅណា? ប៉ុន្តែសមាជិកបឹងកេតអង្គរម្នាក់នេះបានឆ្លយតបឡើយ។ ជុំវិញបញ្ហានេះ អ្នកជិតស្និទ្ធនឹងកីឡាកររូបនេះបានប្រាប់ថា រដូវកាលថ្មីខាងមុខនេះ ចាន់ វឌ្ឍនាកា មិននៅលេងបាល់ទាត់នៅប្រទេសកម្ពុជាឡើយ ប៉ុន្តែមិនទាន់ច្បាស់ថាតើទៅលេងនៅប្រទេសជប៉ុន ឬថៃ។ ប្រភពព័ត៌មាននេះបញ្ជាក់ថា ចុងខែមករា នេះព័ត៌មាននឹងដឹងច្បាស់លាស់ហើយពីអនាគតរបស់កូនប្រុសអភិបាលខេត្តកំពតម្នាក់នេះ។

ដកស្រង់ពី៖ Sabay