Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​លោក​ ប្រាក់ សុវណ្ណារ៉ា ​ទម្លាយ​មូល​ហេតុ​ចាក​ចេញ​ពី​បឹង​កេត

  • បោះពុម្ព

កាលពីពេលថ្មីៗនេះលោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកទើបជួយឲ្យបឹងកេតលើកពានលីគកំពូលកម្ពុជាកាលពីឆ្នាំ២០១៦ បានធ្វើការចាកចេញពីក្លឹបម្ចាស់ជើងឯកពីរសម័យកាលមួយនេះ។ ជាមួយចម្ងល់មួយនេះតើប្រិយមិត្តដឹងទេថា ហេតុអ្វីបានជាប្អូនប្រុសលោក ប្រាក់ វុទ្ធី រូបនេះចែកផ្លូវគ្នាជាមួយបឹងកេត?

ឆ្លើយតបជាមួយសំនួររបស់ Sabay យ៉ាងខ្លីលោកបានឲ្យដឹងថា គឺមកពីការចរចាគ្នាមិនត្រូវរវាងក្លឹប និងលោកផ្ទាល់លើកិច្ចសន្យា។ ជាងនេះទៅទៀតគឺមកពីក្លឹបមិនពេញចិត្តចំពោះលទ្ធផល ដែលទទួលបានដូចសព្វថ្ងៃ។ ចំពោះការធ្វើជាគ្រូបង្វឹកក្លឹបផ្សេង លោកមិនទាន់ដឹងនៅឡើយ ម្យ៉ាងទៀតក្លឹបនៅក្នុងលីគកំពូលកម្ពុជាទាំងអស់មានគ្រូបង្គោលរួចរាល់ហើយដែរ។ លោកបានបញ្ចេញអារម្មណ៍ថា វាជារឿងធម្មតាទៅហើយ ក្នុងវិស័យបាល់ទាត់។

សូមបញ្ជាក់ថា លោកប្រាក់ សុវណ្ណារ៉ា បានចូលខ្លួនមកដឹកនាំក្លឹបបឹងកេតអង្គរដើមឆ្នាំ២០១៥ពីររដូវកាលកន្លងមកលោកបានជួយ បឹងកេតលើកពានលីគកំពូលកម្ពុជាឆ្នាំ២០១៦ និងទទួលបានជើងឯករងពានរង្វាន់ Toyota Mekong Club Championship 2015៕

ដកស្រង់ពី៖ Sabay