Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃឹម ឌីម៉ា វ៉ៃ​ប្រដាល់​​តាំង​​ពី​អាយុ​ជាង​ ១០​ឆ្នាំ​​​​គ្មាន​ចំណាប់​អារម្មណ៍​​រឿង Thai Fight

  • បោះពុម្ព

អ្នកប្រដាល់កំពុងឡើងកូដ ឃឹម ឌីម៉ា បានអះអាងថា ប្រលូកវិស័យប្រដាល់តាំងពីអាយុជាង ១០ឆ្នាំ ប៉ុន្តែគ្មានចំណាប់អារម្មណ៍រឿងចង់ទៅប្រកួតក្នុងកម្មវិធីលំដាប់កំពូលរបស់ថៃ Thai Fight នោះទេ ទោះមានប្រាក់រង្វាន់ច្រើនក៏ដោយ។

ការប្រកួតលំដាប់កំពូលរបស់ថៃ Thai Fight អ្នកប្រដាល់ក្នុងស្រុកខ្មែរមួយចំនួនធំ តែងចង់ទៅបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍លំដាប់កំពូលមួយនេះ ព្រោះអាចមានប្រាក់រង្វាន់ច្រើន។ ចំណែកជើងខ្លាំងទម្ងន់ ៦៣,៥ គីឡូក្រាម ឃឹម ឌីម៉ា ត្រូវបានគេសម្គាល់ឃើញថា ហាក់មានភាពលេចធ្លោក្នុងពិភពប្រដាល់ និងរីកចំរើនសមត្ថភាពខ្លាំងមួយរយៈចុងក្រោយនេះ។ អ្នកលេងគុនបុរាណខ្មែរ ឃឹម ឌីម៉ា បញ្ចេញទស្សនៈរបស់ខ្លួនថា មិនចង់ទៅវ៉ៃក្នុងកម្មវិធីមួយនេះ ដោយសារមើលឃើញពីផលវិបាកមួយចំនួនដូចជា ការរុំដៃជាមួយអំបោះជំនួសហ្គង់ ដែលមិនធ្លាប់ពាក់វ៉ៃលើសង្វៀន។ អ្នកឲ្យពិន្ទុ ចៅក្រម និងអាជ្ញាកណ្ដាល អាចមានភាពលម្អៀង ទៅខាងថៃច្រើនភាគរយ។

ងាកទៅកាន់សំនួរដែលអាចពាក់ព័ន្ធ និងប្រាក់រង្វាន់ច្រើនវិញ អ្នកប្រដាល់រូបនេះ អះអាងថា ទោះប្រាក់រង្វាន់ច្រើន តែវាអាចធ្វើឲ្យអាម៉ាស់ប្រសិនបើចាញ់ថៃ។ ជាងនេះទៅទៀតរូបគេ មិនមែនគ្មានភាពជឿជាក់លើខ្លួនឯងនោះទេ ប៉ុន្តែគឺមានឆន្ទៈ និងមនសិការខ្លាចអាប់អោនមុខមាត់ប្រទេសជាតិជាធំ។ ឃឹម ឌីម៉ា នឹងត្រូវឡើងសង្វៀនម្ដងទៀតនាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងកម្មវិធីប្រដាល់មិត្តភាពកម្ពុជា-ថៃនៅសង្វៀន អាស៊ីអាគ្នេយ៍ នាម៉ោង ២:០០រសៀលតទៅ៕

ដកស្រង់ពី៖ ដើមអម្ពិល