Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo យក​ឈ្នះ​ Messi លើក​ពាន​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ក្នុង​លោក​

  • បោះពុម្ព

Cristiano Ronaldo បានឈ្នះពានកីឡាករបាល់ទាត់ផ្នែកបុរសល្អបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០១៦ ក្នុងពិធីប្រគល់ពានប្រចាំឆ្នាំរបស់ FIFA នៅទីក្រុង Zurich ប្រទេសស្វីសយប់មិញ។កំពូលខ្សែប្រយុទ្ធឆ្នើម Real Madrid និងជម្រើសជាតិព័រទុយហ្គាល់យកឈ្នះគូប្រជែង Lionel Messi និង Antoine Griezmann ដើម្បីលើកពានខាងលើ រំលងតែ១ខែប៉ុណ្ណោះក្រោយរូបគេឈ្នះ Ballon d'Or កាលពីខែធ្នូ។

 កីឡាករវ័យ៣១ឆ្នាំ ជាកម្លាំងសំខាន់ជួយ Real Madrid ឈ្នះ Champions League និងជួយ ព័រទុយហ្គាល់ឈ្នះ Euro ក្នុងឆ្នាំ២០១៦។ ដោយឡែកពានសំខាន់ៗដទៃទៀតមានដូចជា កីឡាការិនីបាល់ទាត់ឆ្នើមរបស់ពិភពលោកបានទៅ លើ Carli Lloyd របស់អាមេរិក។

 ពានគ្រូបង្វឹកផ្នែកបុរសឆ្នើមបានទៅ លោក Claudio Ranieri របស់ Leicester និងផ្នែកនារីបានទៅលើលោកស្រី Silvia Neid របស់ជម្រើសជាតិអាល្លឺម៉ង់ ហើយពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ Puskas បានទៅលើ កីឡាករមកពីអាស៊ី Mohd Faiz Subri។

 ពានអ្នកគាំទ្រឆ្នើម បានទៅលើអ្នកគាំទ្រ Liverpool និង Dortmund បន្ទាប់ពីពួកគេបានច្រៀងបទ You'll Never Walk Alone រួមគ្នាក្នុងការប្រកួតកម្មវិធី Europa League វគ្គ៨ក្រុមចុងក្រោយដើម្បីរំលឹកខួប ២៧ឆ្នាំនៃសោកនាដកម្ម Hillsborough ហើយពាន Fair play award បានទៅលើក្រុម Atletico Nacional បន្ទាប់ពីពួកគេស្នើប្រគល់ពាន Copa Sudamericana ឲ្យគូប្រជែង Chapecoense ដែលកីឡាករសឹង១ក្រុមបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ៕

ដកស្រង់ពី៖ Sabay