Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Faiz Subri ឈ្នះ​ពាន​ FIFA Puska ក្លាយ​ជា​កីឡាករ​អាស៊ី​ទី​១​ឈ្នះ​ពា​ន​នេះ​

  • បោះពុម្ព

កីឡាករម៉ាឡេស៊ី Faiz Subri បានឈ្នះពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ២០១៦ FIFA Puskás Award កាលពីយប់មិញនៅទីក្រុងZurich។

ការទាត់បាល់ពិន័យពីចម្ងាយ របស់កីឡាករម៉ាឡេស៊ីរូបនេះ កើតមានក្នុងព្រឹត្តិការណ៍ពានរង្វាន់ Malaysia Super League ហើយទទួលបានសំឡេង បោះឆ្នោតពេញចិត្តរហូតដល់ ៥៩.៤៦ភាគរយឲ្យក្លាយជា គ្រាប់បាល់ដ៏អស្ចារ្យ ជាងគេបំផុតទូទាំង ពិភពលោកប្រចាំឆ្នាំ២០១៦។ រូបគេក្លាយជាកីឡាករអាស៊ីទីមួយ ដែលបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។ កន្លងមកកីឡាករអាស៊ីដែលធ្លាប់ជាប់ឈ្មោះគ្រាប់បាល់ល្អក្នុងការប្រកួតប្រជែងដូចជាកីឡាករជប៉ុន Kumi Yokoyama និង Hisato Sato ព្រមទាំងកីឡាករអូស្ត្រាលី Lisa de Vanna និង Tim Cahill ប៉ុន្តែពួកគាត់មិនបានឈ្នះឡើយ៕

ដកស្រង់ពី៖ Sabay