បណ្តាញសង្គម

Mourinho ​ថា​ខ្វល់​ពី​​ប្រកួត​ប៉ះ​ Hull City ជាង​​ខ្វល់​ប៉ះ Liverpool ថ្ងៃ​អាទិត្យ

Jose Mourinho បានបង្ហាញពីមហិច្ឆតាចង់ឈ្នះពានជាមួយ Manchester United នៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបជាមួយ Hull City នៅពាន League Cup ឬ EFL Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់នេះ។

អ្នកចាត់ការមុខមាំសញ្ជាតិព័រទុយហ្គាល់ បានអះអាងថាជំនួបជាមួយ Hull ដើម្បីដណ្ដើមកៅអីទៅវគ្គផ្ដាច់ព្រ័ត្រ League Cup មានសារសំខាន់ជាងការប៉ះ Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យទៅទៀត។

Man Utd នៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពាន League Cup គឺ២ប្រកួតដូរទឹកដី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅ Wembley។ “Hull City អាចនឹងសម្លឹងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាឱកាសដ៏ធំរបស់ពួកគេ ដូច្នេះការប៉ះ Hull គឺសំខាន់ជាងការប៉ះ Liverpool នៅ Premier League នៅ៣ថ្ងៃបន្ទាប់។ ការប៉ះ Liverpool គឺពិតជាធំ ប៉ុន្តែយើងចង់ឡើងវគ្គផ្ដាច់ព្រ័ត្រ ដូច្នេះ Man Utd នឹងប្រើអ្វីទាំងអស់ដែលមាន”។ Mourinho និយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay