Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Oscar ថាលីគ​នៅ​ចិន​អាច​ប្រជែង​ជាមួយ​លីគ​អង់គ្លេស​បាន​

  • បោះពុម្ព

Oscar សមាជិកថ្មីដែលក្លឹប Shanghai SIPG ទិញពី Chelsea បាននិយាយថាក្របខ័ណ្ឌ Chinese Super League របស់ចិនអាចប្រជែងជាមួយ Premier League របស់អង់គ្លេសបានបើសិនជានាំយកកីឡាករល្បីៗមកបន្ថែមទៀត។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលបានផ្ទេរក្នុងតម្លៃខ្លួនកប់ពពក ៦០លានអឺរ៉ូ ទៅកាន់ Shanghai SIPG ដែលមានលោក Andre-Villas Boas អតីតអ្នកចាត់ការ Chelsea និងមិត្តរួមក្រុមជម្រើសជាតិ Hulk កំពុងលេងនៅទីនោះ។ កីឡាករវ័យ២៥ឆ្នាំបានប្រាប់ Skysport ថា៖ "បើសិនលីគចិនបន្តនាំ កីឡាករល្អៗមក បែបនេះពួកគេពិតជា អាចប្រជែងជាមួយលីគអង់គ្លេសបាន។

ពិតណាស់ Premier League ស្ថិតនៅកម្រិតមួយខ្ពស់ជាង ប៉ុន្តែអ្នកវិនិយោគចិនមានចិត្តល្អ ពួកគេជួយដល់កីឡាករថ្មី ហើយហ៊ានចំណាយលុយច្រើនដើម្បីឲ្យលីគរបស់ពួកគេខ្លាំង។ ការផ្ទេរនេះគឺល្អសម្រាប់ខ្ញុំ, សម្រាប់ Chelsea និងសម្រាប់ Shanghai ហើយវាពិតជាធ្វើឲ្យ ខ្ញុំរីករាយ៕

ដកស្រង់ពី៖ Sabay