Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ណាហ្គាវើល និង​ទ័ព​ ទម្លាយ​ខ្ទង់​​ចំណាយកប់ក្ដោង ​​សម្រាប់​ឆ្នាំ​២០១៧

  • បោះពុម្ព

ក្លឹបបាល់ទាត់ណាហ្គាវើល និងក្រសួងការពារជាតិទម្លាយពីខ្ទង់ចំណាយទឹកប្រាក់ប្រមាណជិតកន្លះលានដុល្លារអាមេរិក សម្រាប់ការទ្រទ្រង់ក្លឹបទាំងមូលក្នុងឆ្នាំ២០១៧នេះ។លោក ឡាំ ទីនី អ្នកចាត់ការទូទៅណាហ្គាវើលបានទម្លាយខ្ទង់ចំណាយ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែកនាឆ្នាំ២០១៦កន្លងទៅក្លឹបបានចំណាយប្រមាណជាង ៤០ម៉ឺនដុល្លារអាមេរិក ហើយទឹកប្រាក់នេះ នឹងអាចមានការកើនឡើងជាបន្តទៀតនាឆ្នាំ២០១៧។ ជាមួយគ្នានោះលោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លឹបក្រសួងការពារជាតិក៏បានប្រាប់ពីខ្ទង់ចំណាយសម្រាប់ឆ្នាំ២០១៧ថា នឹងអាចមានរហូតដល់ទៅជិត ៥០ម៉ឺនដុល្លារអាមេរិក។ ទឹកប្រាប់នេះបូកសរុបទាំងការជួសជុលទីលាន និងដាក់ភ្លើងបំភ្លឺ ព្រមទាំងការចំណាយផ្សេងៗទាំងអស់។សម្រាប់ការចំណាយរបស់ក្លឹបក្រសួងការពារជាតិកាលពីឆ្នាំ២០១៦ មានប្រមាណជិត ៣០ម៉ឺនដុល្លារអាមេរិក។

ដកស្រង់ពី៖ Sabay