Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

James ឈប់​លេង​បាល់​ទៅ​ធ្វើ​ជា​អ្នក​ចាក់​សាក់?

  • បោះពុម្ព

James Rodriguez ដែលមិនសូវមានឱកាសបង្ហាញមុខលើទីលានប្រកួតក្រោមការដឹកនាំរបស់លោក Zidane បានបង្ហាញជំនាញចាក់សាក់របស់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល។

ខ្សែប្រយុទ្ធ Real Madrid បានបង្ហោះរូបលើគណនី Instagram ពីសកម្មភាពសាក់ឲ្យអ្នកចាក់សាក់ដ៏ល្បីឈ្មោះគឺលោក Rodrigo Alvarez។ ក្នុងរូបនោះ គេឃើញ James មានទឹកមុខញញឹមខណៈកំពុងសាក់លេខ១០ ជាលេខរបស់ខ្លួននៅក្រុមជម្រើសជាតិកូឡុំប៊ី និងនៅ Real Madrid លើ ក.ដៃរបស់ Alvarez។ សួរពាក់ព័ន្ធនឹងអនាគត កីឡាករដែលស៊ុត២គ្រាប់ទល់ Sevilla នៅ Copa del Rey កាលពីសប្ដាហ៍មុន បាននិយាយថាចង់នៅជាមួយ Real Madrid បន្តទៀត បើទោះជា Manchester United និង Inter Milan កំពុងសម្លឹងចង់នាំរូបគេចេញពីទឹកដី Santiago Bernabeu ក៏ដោយ៕

ដកស្រង់ពី៖ Sabay