Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zidane មិន​ចាប់អារម្មណ៍​ ​Aubameyang ​ទេ​

  • បោះពុម្ព

បើទោះជា Real Madrid ត្រូវផុតពីបម្រាមរឿង ទិញលក់កីឡាករ ពេលទីផ្សារបើករដូវ ក្ដៅខាងមុខក៏ដោយ ក៏លោក Zinedine Zidane នឹងមិនចុះហត្ថលេខាយក Pierre-Emerick Aubameyang ដែរ។បើយោងតាមសំណេរលើសារព័ត៌មានដ៏ធំរបស់អាល្លឺម៉ង់ Bild បានអះអាងថា ខ្សែប្រយុទ្ធឆ្នើមដែល កំពុងជាប់ភារកិច្ច ជាមួយជម្រើសជាតិហ្គាបុងនៅ Africa Cup មិនមែនជាគោលដៅរបស់ Zidane ទេ។

មូលហេតុចម្បងនៅពីក្រោយរឿងនេះត្រូវ Bild បកស្រាយថាដោយសារ Aubameyang មិនស្ថិតនៅក្នុងផែនការរបស់អ្នកចាត់ការសញ្ជាតិបារាំងព្រោះបច្ចុប្បន្នលោក Zidane កំពុងរីករាយជាមួយការលេង Karim Benzema និង Alvaro Morata ដូច្នេះការចំណាយលុយកប់ក្ដោងដើម្បីនាំអ្នកថ្មីមកជំនួសពួកគេទាំង២មិនមែនជារឿងអាចកើតមានឡើយ។Aubameyang គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Bundesliga ហើយមានពាក្យចចាមអារ៉ាមពីការផ្ទេរទៅកាន់ទឹកដី Bernabeu កាលពីមួយរយៈមុន។ កីឡាករវ័យ២៧ឆ្នាំធ្លាប់ត្រូវក្លឹបនៅចិនហ៊ានទិញទៅលេងក្នុងតម្លៃ១៥០លានអឺរ៉ូកាលពីដើម ២០១៧៕

 

ដកស្រង់ពី៖ Sabay