បណ្តាញសង្គម

ម៉ឺន​ សុភា​ ត្រូវ​ធ្វើ​ការ​ធ្ងន់​២ប្រកួត​ទៀត​មុន​ហោះ​ទៅ​បារាំង​ដើម​ខែ​កុម្ភៈ​

អ្នកប្រដាល់គុនខ្មែរ រហស្សនាមកណ្ដាប់ដៃថ្ម ម៉ឺន សុភា មុននឹងចេញដំណើរទៅប្រកួត នៅប្រទេសបារាំង នៅដើមខែកុម្ភៈនេះ គេត្រូវឡើងសង្វៀនម្ដៅសាច់ដុំ ២ប្រកួតទៀត។លោកគ្រូ ធន់ សុភា ប្រាប់ថា កូនសិស្សរបស់លោកគឺ ម៉ឺន សុភា នឹងត្រូវឡើងសង្វៀន ប្រកួត២លើកទៀត។

ការប្រកួតទី១នៅបាយ័នស្ទឹងមានជ័យ វេលាម៉ោង ៦-៨ យប់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៧ ជាមួយកីឡាករថៃ។ ប្រកួតទី២នៅ ខេត្តស៊ីសាកេត ប្រទេសថៃ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៧ ដែលរៀបចំដោយ CTN។ សម្រាប់២ប្រកួតនេះចាត់ទុកថា ជាការកម្ដៅសាច់ដុំបន្ថែមទៀតពីជើងខ្លាំងរបស់ថៃដែលធ្លាប់ឈ្នះ វង្ស ណយ នាពេលកន្លងមក។ វាជាឱកាសល្អសម្រាប់ កូនសិស្សរបស់លោកបានដឹងថែមទៀត ពីការប្រកួតនៅប្រទេសថៃក៏ដូចជាដឹងពីរបៀបវ៉ៃ ឬដាក់ពិន្ទុនៅស្រុកគេថាតើវាយ៉ាងណា។កីឡាករ ម៉ឺន សុភា, សេន ប៊ុនថេន និង ឡៅ ចន្រ្ទា នឹងចេញទៅប្រកួតនៅប្រទេសបារាំងនាដើមខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ៕

ដកស្រង់ពី៖ Sabay