បណ្តាញសង្គម

ឱម ឧត្តម ​លេង​ឱ្យ​ទ័ព​យប់មិញ ​ក្រោយ​លក្ខខណ្ឌ​មួយ​ប៉ុណ្ណោះ​

ការប្រកួតមិត្តភាពអន្តរជាតិយប់មិញនេះ គេអង្កេតឃើញមានអ្នកចាំទីថ្មីបង្ហាញវត្តមានជាមួយក្រុមក្រសួងការពារជាតិ គឺឱម ឧត្តម ដែលជាអ្នកចាំទីរបស់ក្រុមព្រះខ័នរាជស្វាយរៀង។

យ៉ាងណាមិញ វត្តមាននៅយប់មិញនេះ ត្រូវបានលោក ខូវ ឆាយ អ្នកចាត់ការទូទៅរបស់ក្រសួងការពារជាតិបកស្រាយថានេះគ្រាន់តែជាការខ្ចីជើង១ពេលប៉ុណ្ណោះ ដោយមិនមែនជាការចុះកុងត្រានាំយកអ្វីនោះទេ។ យ៉ាងណាមិញ អ្នកចាត់ការរូបនេះបន្ដទៀតថាក្លឹបមានអ្នកចាំទីល្អដល់ទៅ២នាក់ទៅហើយ ដូច្នេះវាពិតជាពិបាកក្នុងការនាំមក ឧត្តម មកម្នាក់ទៀត ត្បិតអីរូបគេក៏ជាអ្នកខ្លាំងផងដែរ។

ដោយឡែកមូលហេតុដែលខ្ចីនេះ គឺដោយសារតែ អ៊ុំ សេរីរ័ត្ន ជាប់ទៅលេងជាមួយក្រុមជម្រើសជាតិ និង អ៊ុំ វិចិត្រ មានរបួស។ការប្រកួតមិត្តភាពយប់មិញនេះ ក្រុមក្រសួងការពារជាតិលេងបានត្រឹមស្មើ ០-០ ជាមួយក្រុម Negeri របស់ប្រទេសម៉ាឡេស៊ី ក្រោយពីពួកគេអវត្តមានកីឡាករសំខាន់ៗច្រើនដែលត្រូវបំពេញភារកិច្ចជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៕

ដកស្រង់ពី៖ Sabay