បណ្តាញសង្គម

ដឹង​អត់​ថា Suarez ​ស៊ុត​១០០​គ្រាប់​ ឲ្យ​ក្រុម​ Barcelona ​ដោយ​របៀប​ណា?

ខ្សែប្រយុទ្ធ Luis Suarez បានស៊ុតគ្រាប់ទី១០០ ឲ្យក្រុម FC Barcelona ពេលឈ្នះ Athletic Bilbao យប់មិញ បន្ទាប់ពីបង្ហាញខ្លួនសរុប ១២០ប្រកួត រយៈពេល៣ឆ្នាំ។

ប្រិយមិត្តឆ្ងល់ទេថា តើកីឡាករជម្រើសជាតិអ៊ុយរុយហ្គាយរូបនេះ ស៊ុតដោយរបៀបណា និងស៊ុតចូលនៅពានរង្វាន់ណាច្រើនគ្រាប់ជាងគេ?ក្រោយផ្ទេរពីក្លឹបហង្សក្រហម Liverpool ទៅកីឡដ្ឋាន Camp Nou និងបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Barca តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ខ្សែប្រយុទ្ធឆ្នើមរូបនេះ លេងបានដល់កម្រិតមួយខ្ពស់បំផុត ដែលអាចស៊ុតចូលទីស្ទើរតែគ្រប់ប្រកួត។

១០០គ្រាប់របស់ Suarez ស៊ុតដោយប្រើជើងស្ដាំ៧១គ្រាប់, ជើងឆ្វេង១៨គ្រាប់ និងប្រើក្បាល១១គ្រាប់ ដោយស៊ុតចូលនៅក្នុងលីគកំពូលអេស្ប៉ាញ La Liga ច្រើនជាងគេ៦៨គ្រាប់, UEFA Champions League ១៧គ្រាប់, Copa del Rey ៨គ្រាប់, FIFA Club World Cup ៥គ្រាប់, UEFA Super Cup ១គ្រាប់ និង Spanish Super Cup ១គ្រាប់។ កីឡាករវ័យ២៩ឆ្នាំរូបនេះ ធ្លាប់ស៊ុត២គ្រាប់ក្នុង១ប្រកួតបាន ១៤ដង, ៣គ្រាប់ក្នុង១ប្រកួត (Hat-trick) ៨ដង និងធ្លាប់ស៊ុត៤គ្រាប់ម្នាក់ឯងក្នុង១ប្រកួត ២ដងផងដែរ៕

ដកស្រង់ពី៖ Sabay