Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zidane មិន​ដាក់​កីឡា​ករ​សំខាន់​ៗ​ តើ​អាច​​ធានា​មិន​ចាញ់​ ​Sevilla បាន​ទេ​យប់​នេះ

  • បោះពុម្ព

Zinedine Zidane អ្នកចាត់ការ របស់ក្រុមយក្សស អេស្ប៉ាញ Real Madrid នឹងមិនដាក់ជើងកីឡាករសំខាន់ៗមួយចំនួនដូចជា Cristiano Ronaldo និង Luka Modric ឲ្យចូលលេងនោះទេ ក្នុងការប្រកួត Copa del Rey ជើងទី២ទល់នឹងSevilla នៅយប់ម៉ោង ៣:១៥ នាទីអាធ្រាត្រឈានចូលថ្ងៃ សុក្រស្អែកនេះ។

តាមសារព័ត៌មាន ESPN កម្លាំងសំខាន់ៗរបស់ ស្ដេចស Real Madrid នៅការប្រកួតក្នុងទឹកដីកីឡដ្ឋាន Ramon Sanchez Pijuan របស់ Sevilla គឺអាចជាកីឡាករ Casilla, Marcelo, Varane, Ramos, Danilo, Casemiro, Kovacic, Kroos, Asensio, Benzema, Vazquez ។ នៅក្នុងសន្និសីទសារព័ត៌មាន Zidane គ្រូបង្វឹក Real Madrid បាននិយាយថា៖ " យើងមានការប្រកួតពីរសំខាន់ ទល់នឹង Sevilla ហើយវាជាការប្រកួតសំខាន់។ ប្រកួតជើងទី២ វានឹងពិបាក។ Sevilla ចង់ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីឈ្នះ។

យើងរំពឹងថា វាជាការប្រកួតដ៏ស្វិតស្វាញ តែយើងក៏ត្រៀមខ្លួនរួចរាល់ហើយដែរ" ។ កាលពីជើងទី១ Real Madrid បានយកឈ្នះ Sevilla ក្នុងទឹកដីខ្លួនឯង ដោយលទ្ធផល ៣-០ ។ ប្រសិនបើ Real Madrid ស្មើ ឬឈ្នះ Sevilla នៅយប់នេះ Real Madrid នឹងតាមស្មើកំណត់ត្រាមិនទាន់ចាញ់ ៤០ប្រកួត ជាប់គ្នា ដូចទៅនឹងក្រុម Nottingham Forest របស់អង់គ្លេស ក្នុងឆ្នាំ ១៩៧៨។

បន្ទាប់ពីការប្រកួត ពាន Copa del Rey វគ្គ១៦ក្រុម ជើងទី២ Real Madrid នឹងប៉ះ Sevilla ក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga នាយប់ម៉ោង ២:៤៥ នាទីអាធ្រាត្រឈានចូលថ្ងៃច័ន្ទផងដែរ។ ដូចនេះ ចាំមើល ថាតើ Sevilla អាចបញ្ចប់ភាពខ្លាំងរបស់ក្រុម Real Madrid ក្រោមការដឹកនាំរបស់ គ្រូបង្វឹកសញ្ជាតិបារាំងបានដែរទេ?

ដកស្រង់ពី៖ Sabay