Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្អ​មើល​ទៀត​ហើយ! Pacquiao ​​ព្រម​​វ៉ៃ​ជាមួយ​កីឡាករ​អូស្ត្រាលី ​Jeff Horn ​នៅ​ខែ​មេសា

  • បោះពុម្ព

កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao បានយល់ព្រមឡើងសង្វៀនវ៉ៃជាមួយអ្នកប្រដាល់វ៉ៃក្មេងរបស់អូស្ត្រាលី Jeff Horn នៅខែមេសាខាងមុខនេះ។

អ្នកផ្គូផ្គងរៀបចំការប្រកួតរបស់ PacMan លោក Bob Arum និងលោក Dean Lonergan អ្នកតំណាងក្នុងព្រឹត្តិការណ៍ Duco Events បានព្រមព្រៀងរៀបចំការប្រកួតរវាង Manny Pacquiao វ៉ៃជាមួយ Jeff Horn កាលពីថ្ងៃពុធម្សិលមិញ។ បើតាមលោក Dan Rafael របស់សារព័ត៌មាន ESPN បានឲ្យដឹងបន្ថែមថា ការប្រកួតនេះ នឹងធ្វើឡើងនៅប្រទេសអូស្ត្រាលី ឬអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

Pacquiao វ័យ៣៨ឆ្នាំ ឡើងសង្វៀនប្រដាល់ ចុងក្រោយកាល ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីវ៉ៃឈ្នះ Jessie Vargas ដណ្តើមបានខ្សែក្រវាត់ WBO Welterweight។Pacman បច្ចុប្បន្នកាន់តែកើន កំណត់ត្រាល្អ ដោយវ៉ៃឈ្នះ៥៩ ស្មើ៦ និងចាញ់២ដង។

តើ Jeff Horn ជានរណា?

Jeff Horn វ័យ២៨ឆ្នាំ ជាអតីតសមាជិកកីឡាករប្រដាល់អូឡាំពិករបស់អូស្ត្រាលីកាលឆ្នាំ២០១២ មុនពេលក្លាយជាអ្នកប្រដាល់កម្រិតអាជីព កាលឆ្នាំ២០១៣។Horn ឡើងវ៉ៃ១៦ដង ឈ្នះទាំង១៦ដង មិនទាន់ស្គាល់ពាក្យថា "ចាញ់" ទេ និងផ្ដួលដៃគូឲ្យសន្លប់១១ដង។ ប្រកួតចុងក្រោយឈ្នះអ្នកប្រដាល់ Ali Funeka ដោយវ៉ៃឲ្យសន្លប់ត្រឹមទឹកទី៦ កាលខែធ្នូ។ អ្នកប្រដាល់វ័យក្មេងរូបនេះ បច្ចុប្បន្នជាប់ឈ្មោះជាកីឡាករលំដាប់លេខ២ ក្នុង World Boxing Organization (WBO)'s Welterweight។ ប៉ុន្តែ Horn មិនដែលធ្លាប់វ៉ៃលក្ខណៈអាជីពក្រៅទឹកដីអូស្ត្រាលី និងនូវែលហ្សេឡង់នោះទេ៕





ដកស្រង់ពី៖ Sabay