បណ្តាញសង្គម

​សំអឿន ពិដោរ បក​ស្រាយ​ទំនាក់​ទំនង​រវាង​ខ្លួន និង​​ ហែមថុន ​វិទីនី

ខ្សែបម្រើរបស់ ក្រុមជម្រើសជាតិ កម្ពុជា សំអឿន ពិដោរ បានច្រានចោល ចំពោះពាក្យចចាមអារ៉ាម ដែលថា រូបគេ និងកីឡាការិនី ហែលទឹក ជម្រើសជាតិកម្ពុជា ហែមថុន វិទីនី មានទំនាក់ ទំនងស្នេហានឹងគ្នា។

អតីតយុវជន ជម្រើសជាតិកម្ពុជា ក្រោមអាយុ ២៣ ឆ្នាំ សំអឿន ពិដោរ បានប្រាប់ថា ពាក្យដែលគេលើកឡើង នោះមិនមែនជាការពិតទេ។ តាមពិតទៅរូបគេ និងកញ្ញា ហែមថុន វិទីនី ជាមិត្តភ័ក្ ដិច្រើនឆ្នាំ ហើយពោលគឺ ប្រហែលជា៦ឆ្នាំហើយ។ ចំពោះរូបភាព នៃការផុស និងពាក្យសរសេរ នៅលើបណ្ដាញ សង្គមនោះគ្រាន់តែ ជាការកម្សាន្តក្នុងន័យ មិត្តភាពប៉ុណ្ណោះ ប៉ុន្តែគ្មាន ទំនាក់ទំនង ស្នេហាអ្វីឡើយ។

ពិដោរ បន្ថែមថា ពិតជាមានការភ្ញាក់ ផ្អើលមែនទែន នៅពេលឃើញ Page កីឡាមួយសរសេរ ពីទំនាក់ទំនង រវាងរូបគេ និង ទីនី។ ចុងក្រោយកីឡាករ បាល់ទាត់ ជម្រើសជាតិ រូបនេះសូមសំណូមពរ ដល់បណ្ដាញ ផ្សព្វផ្សាយទាំងឡាយ បើមិនមានដឹងរឿង អ្វីច្បាស់នោះទេ សូមកុំផ្សព្វផ្សាយ អាចនាំឲ្យមានការប៉ះពាល់ ដល់ប្រជាប្រិយភាព កីឡាករ-កីឡាការិនី៕

ដកស្រង់ពី៖ Sabay