បណ្តាញសង្គម

ក្ដៅៗ អតីត​អ្នក​ចាត់​ការ Man Utd លោក van Gaal ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​

អតីតអ្នកចាត់ការ ទូទៅបិសាចក្រហម Manchester United និងក្រុមជម្រើសជាតិហូឡង់ Louis van Gaal បានប្រកាសចូលនិវត្តន៍ ពីអាជីពដឹកនាំបាល់ទាត់ហើយ។

បុរសសញ្ជាតិហូឡង់ បានសម្រេចចិត្តបញ្ចប់ អាជីពខាងលើ ក្រោយប្រលូកបាន២៦ឆ្នាំ ហើយលើកចុងក្រោយ បំផុតគឺលោកត្រូវ Man Utd បណ្ដេញចេញ ពីតំណែងតែប៉ុន្មានម៉ោង ប៉ុណ្ណោះបន្ទាប់ពីដឹកនាំក្រុម លើកពាន FA Cup កាលពីខែឧសភា ឆ្នាំ២០១៦។

“ខ្ញុំគិតថាគួរតែ ដល់ពេលឈប់ពី អាជីពបាល់ទាត់ ហើយខ្ញុំនឹង មិនត្រឡប់ទៅដឹកនាំ ក្លឹបណាទៀតទេ"។ អ្នកចាត់ការវ័យ៦៥ឆ្នាំប្រាប់ De Telegraaf ដូច្នេះ។ Van Gaal គឺជាអ្នកចាត់ការ មួយរូបដែលជោគជ័យ ក្នុងពិភពបាល់ទាត់ ធ្លាប់ឈ្នះពាន ជាច្រើនជាមួយ Ajax, Barcelona, Bayern Munich, AZ និង Manchester United៕

ដកស្រង់ពី៖ Sabay