បណ្តាញសង្គម

ទិវា​រត់​ប្រណាំង​ចម្ងាយ​​ឆ្ងាយ​​លើក​ទី២​ កីឡាករ​ខ្មែរ​​បាន​​កើន​ឡើង​ទ្វេ​ដង​

ព្រឹត្តិការណ៍ រត់ប្រណាំង ចម្ងាយ១២៨គីឡូម៉ែត្រ ឬចម្ងាយឆ្ងាយ ដែលនឹងចាប់ផ្ដើមនៅថ្ងៃ ២០-២១ ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុននេះ កីឡាករកម្ពុជាមានការឡើង ទេ្វដងនៃចំនួន កាលពីឆ្នាំមុន។

លោក Le Cornec Jean Clade ជាអ្នករៀបចំព្រឹត្តិការណ៍ បានឲ្យដឹងក្នុង សន្និសីទកាលពី ម្សិលមិញនេះថា ក្រោយទទួលបានជោគជ័យ និងមានការគាំទ្រ ច្រើននៅលើកទី១ កន្លងទៅនេះ ទិវារត់ប្រណាំង លើកទី២នេះ បានកើនឡើង ចំនួនកីឡាករ កីឡាការិនីចូលរួម ច្រើនជាងឆ្នាំពីរដង។ ចំនួនអ្នកចូលរួម ឆ្នាំមុនបានជាង ៣០០នាក់ប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះជា ទិវារត់ប្រណាំងលើកទី២ មានអ្នកចុះឈ្មោះ កើនឡើងដល់ជាង៥០០នាក់ ទៅហើយ។

ក្នុងចំណោម អ្នកចូលរួមទាំងអស់ មានកីឡាករ កីឡាការិនីកម្ពុជា ប្រហែល៣០នាក់ ដែលចូលរួមរត់ ចម្ងាយផ្លូវ១២៨គីឡូម៉ែត្រ។ វិញ្ញាសាមាន៤៖ ទី១៖ ចម្ងាយ១៦គីឡូម៉ែត្រ ទី២៖ ចម្ងាយ៣២គីឡូម៉ែត្រ ទី៣៖ ចម្ងាយ៦៤គីឡូម៉ែត្រ ទី៤៖ ចម្ងាយ១២៨គីឡូម៉ែត្រ និងមានវិញ្ញាសាដើរកម្សាន្តសប្បុរសធម៌ ចម្ងាយ៨គីឡូម៉ែត្រ ផងដែរ។ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានថ្លែងក្នុង សន្និសីទនេះដែរ ទិវាប្រណាំងចម្ងាយ ឆ្ងាយនេះនឹងប្រព្រឹត្ត ទៅនៅបរិវេណអង្គរ និងទីលានជល់ដំរី ខេត្តសៀមរាប។

គោលបំណងធំ នៃការរៀបចំទិវា នេះឡើងសំដៅលើ កីឡាទេសចរណ៍ ដើម្បីទាក់ទាញទេសចរ ឲ្យបានស្គាល់តំបន់អង្គរ បន្ថែមទៀត និងប្រមូលថវិកាជួយ ដល់អង្គការ ចំនួន២នៅសៀមរាបផងដែរ។ វិញ្ញាសាសំខាន់បំផុត នៃព្រឹត្តិការណ៍នេះគឺ រត់ចម្ងាយ១២៨ គីឡូម៉ែត្រ នឹងត្រូវចាប់រត់នៅថ្ងៃទី២០ ខែមករា វេលាម៉ោង ១១យប់ តទៅរហូតដល់ល្ងាចថ្ងៃទី២១ ទើបបញ្ចប់ ខណៈវិញ្ញាសា១៦-៣២-៦៤ ចាប់ផ្ដើមឡើង ពេលព្រឹកថ្ងៃទី២១៕

ដកស្រង់ពី៖ Sabay