Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man City ​សម្លឹង​រក​អ្នក​ចាំ​ទី​ថ្មី​ ពេល​ទី​ផ្សារ​បើក​នៅ​រដូវ​ក្ដៅ​

  • បោះពុម្ព

Pep Guardiola កំពុងរកអ្នកចាំទីថ្មីសម្រាប់ Manchester City ពេលទីផ្សារបើកនារដូវក្ដៅ (នៅអង់គ្លេសពីចន្លោះថ្ងៃទី ១កក្កដា ដល់១កញ្ញា) ខាងមុខ ដោយសារកុងត្រាអ្នកចាំទីដៃទី២ Willy Caballero អស់សុពលភាព។

អ្នកចាំទីថ្មី មិនមែនសម្រាប់ជំនួស Caballero តែមួយទេ តែក៏អាចជំនួស Claudio Bravo ផងដែរមូលហេតុព្រោះ កីឡាករសញ្ជាតិ ឈីលីធ្លាក់ចុះទម្រង់លេង ខ្លាំងចាប់តាំងពីផ្ទេរ មកកាន់ទឹកដី Etihad។Caballero បានផ្ទេរពី Malaga មក City កាលពីឆ្នាំ២០១៤ ហើយតែងលេងជា ជម្រើសទី២តាំងពី ជំនាន់លោក Manuel Pellegrini មកម្ល៉េះ។

យ៉ាងណាក៏ដោយ រូបគេធ្លាប់ជួយក្រុម ឈ្នះពាន Capital One Cup កាលពីរដូវកាលមុន ដោយចាប់បាល់ ប៉េណាល់ទីរបស់ Liverpool ៣គ្រាប់នៅវគ្គផ្ដាច់ព្រ័ត្រ។ Man City នៅមាន Joe Hart ម្នាក់ទៀតដែលត្រូវ Torino ខ្ចីជើងតែ Hart ទំនងជាមិនត្រឡប់ មកវិញទេដោយសារ មិនអាចសម្របខ្លួន និងមានទំនាក់ទំនង មិនល្អក្រោមការដឹកនាំ របស់លោក Guardiola៕

ដកស្រង់ពី៖ Sabay