Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីត​គ្រូ​ Djokovic ​​ថា​​ Murray ​​នឹង​មិន​គេង​ទេ​ ក្រោយ​ធ្លាក់​​ពី​ Australian Open

  • បោះពុម្ព

Boris Becker អតីតគ្រូបង្វឹកកីឡាករ Novak Djokovic ជឿថា កីឡាករវាយកូនបាល់ លំដាប់លេខ១ លើពិភពលោក Andy Murray នឹងមិនគេងមួយឬពីរយប់ ដើម្បីរិះរកវិធី កែប្រែស្ថានការណ៍របស់ខ្លួនឡើងវិញ ក្រោយធ្លាក់ពីពានរង្វាន់ Australian Open 2017 ត្រឹមជុំទី៤ កាលពីថ្ងៃអាទិត្យម្សិលមិញ។

Murray ជាកីឡាករម្នាក់ ដែលគេជឿថាមាន ភាគរយច្រើនជាងគេ អាចឈ្នះពាន Australian Open ឆ្នាំនេះ ប៉ុន្តែបែរជាធ្លាក់ត្រឹមជុំទី៤ ក្រោយចាញ់កីឡាករសញ្ជាតិរុស្សី Mischa Zverev ចំណាត់ថ្នាក់លេខ៥០លើលោក ក្នុងលទ្ធផល ៥-៧, ៧-៥, ២-៦ និង ៤-៦ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ “វាជាការបរាជ័យដ៏លំបាកបំផុតសម្រាប់ Murray។ បន្ទាប់ពីលេងបានល្អបំផុត កាលឆ្នាំមុន គាត់ជាបេក្ខភាពដែលគេជឿថា អាចឈ្នះពាននេះ តាំងពីមុនពេលព្រឹត្តិការណ៍នេះចាប់ផ្តើម។

Murray នឹងមានអារម្មណ៍តានតឹង ហើយគាត់នឹងខិតខំស្វែងរកវិធី ដើម្បីឲ្យប្រសើរឡើងវិញ ប៉ុន្តែគាត់នឹងមិនបានគេងមួយឬពីរយប់”។ លោក Becker បានលើកឡើង។ Murray ដែលឈ្នះពាន Wimbledon ឆ្នាំមុន និងទទួលបានចំណាត់ថ្នាក់លេខ១ ធ្លាប់ឡើងដល់ផ្ដាច់ព្រ័ត្រពាន Australian Open ៥ដងមកហើយ ប៉ុន្តែមិនដែលបានពានទេ ដោយបានត្រឹមជើងឯករងរហូត ប៉ុន្តែឆ្នាំនេះក៏កាន់តែយ៉ាប់យ៉ឺនទៀត ដោយមិនអាចឡើងសូម្បីវគ្គ៨នាក់ចុងក្រោយ៕

ដកស្រង់ពី៖ Sabay