បណ្តាញសង្គម

រក​ឃើញ​២​ក្រុម​ប្រកួត​ផ្ដាច់ព្រ័ត្រ Soccer League ​ថ្ងៃ​ទី​២៦​នេះ​ហើយ

ពានរង្វាន់ Soccer League បានឈានដល់ វគ្គផ្ដាច់ព្រ័ត្រនៅ ថ្ងៃទី២៦ខែមករាឆ្នាំ២០១៧ នេះហើយ ដោយក្រុមសាលាខណ្ឌ ពោធិ៍សែនជ័យ ជួបជាមួយសសយក ស្រុកកំចាយមារ នៅពហុកីឡដ្ឋានជាតិ។

សសយក ស្រុកកំចាយមារ ឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ ពិតជាខ្លាំងមែនទែន ដោយពួកគេកាលពីម្សិលមិញបានយកឈ្នះក្រុមឆន្ទៈកីឡា ក្នុងលទ្ធផល ១-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងឈ្នះក្រុមខ្លាំងៗផ្សេងទៀតមុនឈានដល់វគ្គនេះ។ ខណៈដែលក្រុម សាលាខណ្ឌពោធិ៍សែនជ័យវិញ យកឈ្នះក្រុមអាណាចក្របៃតងក្នុងលទ្ធផល ២-០។

សូមបញ្ជាក់ថា នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនេះ ក៏មានការប្រកួត All Stars ១ប្រកួតមុនផងដែរ ដោយក្រុមនេះមានការ ចូលរួមពីក្រុមបាល់ទាត់ល្បីៗរួមមាន ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម ស៊ូ យ៉ាទី និងឈិន ឈឿនជាដើម។ ដោយការប្រកួត នេះនឹងមានការលក់ សំបុត្រក្នុងតម្លៃ៤០០០រៀល និង២០០០រៀល។ ដោយប្រាក់ដែល ទទួលបានពីការប្រកួត នេះទាំងអស់នឹងយកជូនមន្ទីរពេទ្យគន្ធបុប្ផា៕