បណ្តាញសង្គម

Top1 Oil ​បង្កើត​ពាន​ប្រណាំង​ម៉ូតូ SuperCross ​ធំ​ប្រចាំ​ឆ្នាំនៅ​ព្រែកប្រា

ប្រេងរំអិល Top1 បានសហការជាមួយ សហព័ន្ធកីឡា យានយន្ដកម្ពុជា បង្កើតជាពានរង្វាន់ International Super Cross ២០១៧ នៅព្រែកប្រា អំឡុងថ្ងៃទី១៨ ដល់១៩ខែកុម្ភៈ ខាងមុខនេះ។

នេះជាការប្រកួត ប្រណាំងម៉ូតូធំ មួយនៅកម្ពុជា ព្រោះមានកីឡាករ ចូលរួមប្រកួត មកពីបណ្ដាប្រទេស ច្រើនក្នុងតំបន់ អាស៊ាននេះ។ ដោយការប្រកួត Supercross នេះ បានបែងចែកជាClass ផ្សេងៗគ្នា ដែលមានទាំង Class A ដែលសម្រាប់ ជើងខ្លាំងមក ពីបរទេស Class B សម្រាប់អ្នកមាន សមត្ថភាពមធ្យម Class VIP សម្រាប់អ្នកមាន អាយុ៣០ឆ្នាំឡើង និងមាន Class ផ្សេងៗទៀត សម្រាប់តាមកម្រិត ម៉ូតូផ្សេងៗ។

លោក ឡៅ លីហុក អគ្គនាយកក្រុមហ៊ុន Top1 បានបញ្ជាក់មុន ចាប់ផ្ដើមការប្រកួត នោះដែរនេះ ជារឿងល្អខ្លាំងណាស់ សម្រាប់ក្រុមកីឡាករ នៅកម្ពុជាទាំងអស់ ដែលមានការប្រកួត ប្រជែងល្អយ៉ាងនេះ។ វាអាចជា បទពិសោធន៍ មួយសម្រាប់កីឡាករ ប្រណាំងម៉ូតូ ផ្សេងទៀត ដើម្បីសមកម្លាំង និងស្គាល់ពី បច្ចេកទេស នៃការប្រកួត។ ខណៈដែលក្រុមហ៊ុន របស់លោក ពេញចិត្តយ៉ាងខ្លាំង ក្នុងការជួយ ជ្រោមជ្រែង ឱ្យមានការប្រកួត នេះឡើង។

ដូចគ្នានេះដែរ ឯកឧត្ដម មៀច សុផាន់ណា ប្រធានសហព័ន្ធ កីឡាយានយន្ដកម្ពុជា បានអបអរចំពោះ ការប្រកួតខាងលើ ព្រោះវាអាចសញ្ញាណ មួយបញ្ជាក់ឱ្យដឹងថា កីឡាប្រណាំងម៉ូតូ នៅកម្ពុជាកំពុង តែឈានទៅហើយ។ មួយវិញទៀត វាក៏បានបញ្ជាក់ប្រាប់ ទៅពលរដ្ឋថាការ ប្រណាំងម៉ូតូមិនមែន ជាល្បែងភ្នាល់លុយអ្វីនោះទេ ផ្ទុយទៅវិញវា ជាកីឡាមួយប្រភេទ។ ចំពោះការប្រកួត ខាងលើនេះដែរ ត្រូវបានអ្នករៀបចំ បង្ហើបថាអាចនឹង ចំណាយថវិកា អស់ប្រហែលជា ៣ម៉ឺនដុល្លារអាមេរិក ព្រោះកីឡាករដែល មកចូលរួមទាំងអស់ គឺខាងអ្នករៀបចំ ជាអ្នកចាត់ចែង ជួលម៉ូតូនិងថ្លៃចំណាយ ផ្សេងៗទៀតទាំងអស់៕

ដកស្រង់ពី៖ Sabay