បណ្តាញសង្គម

រសៀល​នេះ​ អត្តពលិក​ច្រើន​រូប​ចួល​រួម​អបអរ​សម្ដេច​ទទួល​ពាន​ IOC President

គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC)នឹងប្រគល់ពានរង្វាន់ IOC President's Trophy របស់ខ្លួនដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៥ ខែមករា នេះនៅវិមានសន្តិភាព។

ក្នុងឱកាសពិធី ទទួលពានរង្វាន់ដ៏ វិសេសវិសាលនេះ មានកីឡាករ កីឡាការិនី ថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ធកីឡានានា ដែលស្ថិតក្រោមដំបូល របស់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជានឹងចូលរួមដើម្បីអបអរសាទរដល់សម្តេចនាយករដ្ឋមន្ត្រី។ គណៈកម្មាធិការអូឡាំពិក អន្តរជាតិបានប្រកាស ប្រគល់ពានរង្វាន់ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ«IOC President’s Trophy» កាលពីថ្ងៃទី៥ ខែមករា កន្លងទៅដល់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាមការឲ្យដឹងពីគណៈ កម្មាធិការជាតិអូឡាំពិក កម្ពុជាបានបញ្ជាក់ថា ការសម្រេចប្រគល់ពានរង្វាន់ IOC President’s Trophy ដ៏ឧត្តង្គឧត្តមនេះគឺផ្នែក លើការយកចិត្តទុកដាក់ខ្ពស់ ឧបត្ថម្ភគាំទ្រ វិស័យកីឡាជាតិ និងចលនាអូឡាំពិក របស់សម្តេច៕

ដកស្រង់ពី៖ Sabay