Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូក្រោន​និយាយ​ថា បើ​​ក្រុម​ខំ​ប្រឹង​បន្តិច​ទៀត​អាច​​ឈ្នះ Home United ជើង​ទី​២​

  • បោះពុម្ព

គ្រូបង្វឹករបស់ក្រុមបាល់ទាត់ ភ្នំពេញក្រោនលោក សែម សំណាង ជឿជាក់លើក្រុមរបស់ លោកអាចយកឈ្នះក្រុម Home United របស់សិង្ហបុរីបាន សម្រាប់ការប្រកួតជើងទី២ ប្រសិនបើក្រុមរបស់លោកប្រឹងប្រែង ដោយយកចិត្តដាក់ជាងការ ប្រកួតយប់មិញ។

ការលើកឡើងនេះ បន្ទាប់ពីភ្នំពេញក្រោនបានចាញ់ Home United ដោយលទ្ធផល ៣-៤ វគ្គជម្រុះពានរង្វាន់ AFC Cup 2017 ជើងទី១នៅទឹកដីរបស់ RSN។ លោក សែម សំណាង បានលើកក្រោយបញ្ចប់ការប្រកួតយប់មិញថា លទ្ធផលចាញ់ក្រុមភ្ញៀវ ៣-៤ គឺវាប្រផុតប្រផើយបំផុត។ ក្រុមរបស់លោកលេងបានល្អសម្រាប់៣០នាទីដំបូងនៃវគ្គទី១ ប៉ុន្តែគ្មានសំណាងក្នុងការរកគ្រាប់បាល់នាំមុខក្រុមភ្ញៀវ។ ការប្រកួតជើងទី២នៅប្រទេសសិង្ហបុរីថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ លោកជឿថា បើកីឡាកររបស់លោកកែប្រែចំណុចខ្វះខាត និងប្រឹងប្រែងជាងយប់មិញ ក្រុមរបស់លោកអាចមានលទ្ធផលល្អជាងនេះសម្រាប់ការប្រកួតជើងទី២នៅទឹកដីសិង្ហបុរី។

លោកបញ្ជាក់ថា កត្តាដែលក្រុមរបស់លោកត្រូវប្រឹងប្រែងបន្ថែមទៀតគឺ តំបន់ខ្សែការពារត្រូវធ្វើឲ្យរឹងមាំជាងនេះ។ កីឡាករត្រូវធ្វើចលនាឲ្យលឿនជាងនេះ។ ចំណុចសំខាន់មួយទៀតនោះ ពេលលើកបាល់ចេញពីស្លាបចូលតំបន់គ្រោះថ្នាក់របស់គេ កុំលើកខ្ពស់ និងឆ្ងាយពេក ព្រោះអ្នកចាំទីគេខ្ពស់ងាយស្រួលចាប់បាល់។ បើលើកបាល់ចូលត្រូវលើកត្រឹមបង្គោលទី១បានហើយ នោះក្រុម នឹងអាចរកគ្រាប់បាល់បាន។ក្រុមរបស់កម្ពុជា ភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរទៅប្រកួតជើងទីពីរជាមួយម្ចាស់ផ្ទះ Home United នៅប្រទេសសិង្ហបុរី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៧៕

ដកស្រង់ពី៖ Sabay