បណ្តាញសង្គម

​មាន​ជន​ឆ្លៀត​ឱកាស​ប្រើ​​ស្ថាន​ភាព​ជំងឺ​លោក ម៉ា សេរី ​​កើប​លុយ ?

ពិធីករទូរទស្សន៍ល្បីឈ្មោះផ្នែកកីឡារបស់ប៉ុស្តិ៍ CNC MY TV និង CTN លោក ស៊ីថូ ណាថាន់ កូនប្រុសបង្កើតលោក ម៉ា សេរី បានសរសេរលើ ទំព័រហ្វេសបុករបស់ខ្លួនថា មានជនឆ្លៀតឱកាសប្រើស្ថានភាពជំងឺ លោកប៉ារបស់ខ្លួន បង្កើតមូលនិធិ ស្វែងប្រមូលប្រាក់ រកផលប្រយោជន៍ផ្ទាល់ខ្លួន។

តើពិតជាមានមែនឬទេ?នៅលើគណនីរបស់លោក ស៊ីថូ ណាថាន់ បានសរសេរថា៖ «ជម្រាបសួរបងប្អូន, ខ្ញុំបាទ ម៉ា សេរី បានទទួលដំណឹងថា បច្ចុប្បន្នមានជនខិលខូចមួយចំនួន បានប្រើប្រាស់ឈ្មោះខ្ញុំបាទលួចបង្កើតមូលនិធិ ក្នុងគោលបំណង ស្វែងរកផលប្រយោជន៍ខ្លួនឯង ដោយយកជំងឺដ៏ធ្ងន់ធ្ងររបស់ខ្ញុំបាទមកធ្វើជាប្រធានបទ។ ខ្ញុំបាទ និងក្រុមគ្រួសារសូមប្រកាសថា ពួកយើងមិនបានបង្កើតមូលនិធិរៃអង្គាសប្រាក់ពីបងប្អូនណាម្នាក់ឡើយ។ ដូច្នេះសូមបងប្អូនមេត្តាកុំចាញ់បោកអ្នកឆ្លៀតឱកាសទាំងអស់នោះ។ ការពិតពួកគេមានបំណងគ្រាន់តែចង់បានផលប្រយោជន៍ដាក់ហោប៉ៅខ្លួនឯងតែប៉ុណ្ណោះ» ។ សូមបញ្ជាក់ថា លោក ម៉ា សេរី មានជំងឺបញ្ហាមហារីកក្រពះ និងថ្លើម ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕


ដកស្រង់ពី៖ Sabay