Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា​ឆ្នើម​ភ្នំពេញ​ក្រោន ​Booysen ​ក៏​នាំ​សង្សារ​​ដ៏​ស្រស់​សោភា​​ទៅ​គាំទ្រ​​ វឌ្ឍនាកា​ ថ្ងៃ​...

  • បោះពុម្ព

ខ្សែបម្រើប្រយុទ្ធ លេចធ្លោរបស់ ភ្នំពេញក្រោន Booysen Shane បាននាំសង្សារ ដ៏ស្រស់សោភា របស់ខ្លួនទៅទស្សនា ការប្រកួតវគ្គជម្រុះ AFC Cup ជើងទី១រវាង បឹងកេតអង្គរ និង Lao Toyota នៅពហុកីឡដ្ឋានជាតិ ដែលជាការបង្ហាញខ្លួន របស់ចុងក្រោយ របស់តារាឆ្នើម ចាន់ វឌ្ឍនាកាឲ្យ បឹងកេតអង្គរ។

ក្នុងចំណោម អ្នកគាំទ្រជាច្រើន Booysen Shane អង្គុយជាប់នឹងកញ្ញា ណាតាហ្សា ដែលជាតារាសម្តែងខ្មែរ-ឥស្លាមទស្សនា ការប្រកួតក្រុម បឹងកេតអង្គរ ទល់នឹងក្រុម Lao Toyota FC កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ។ ថ្វីត្បិតថា Booysen និង ចាន់ វឌ្ឍនាកា លេងក្លឹបផ្សេងគ្នា ប៉ុន្តែអ្នកទាំងក៏ ស្និទ្ធស្នាលនឹងគ្នាខ្លាំងដែរ។ ពួកគេធ្លាប់លេងជាមួយគ្នាពេលការប្រកួតរវាង Cambodia All Stars និងក្រុមជើងខ្លាំង មកពីលីគបាល់ទាត់ កំពូលថៃកាលពី ដើមឆ្នាំ២០១៦។

ក្នុងយុទ្ធនាការវគ្គជម្រុះ AFC Cup ភ្នំពេញក្រោន ទើបតែប្រកួត ជើងទី១ទល់នឹង ក្រុមភ្ញៀវ Home United កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះដែល ពេលនោះភ្នំពេញក្រោនចាញ់៣-៤។ ក្នុងចំណោម គ្រាប់បាល់៣គ្រាប់ របស់ភ្នំពេញក្រោន តារាឆ្នើមមក ពីអាហ្វ្រិកខាងត្បូង Shane ក៏រកបាន១គ្រាប់ដែរ តាមរយៈការស៊ុតបាល់ ពិន័យចូលទី បានយ៉ាងល្អ។ ក្រុមភ្នំពេញក្រោនត្រូវទៅលេង ជើងទី២នៅទឹកដី Home United នៅសិង្ហបុរី ខណៈ បឹងកេតអង្គរក៏ត្រូវ ទៅលេងជើងទី២ នៅទឹកដី Lao Toyota FC នៅឡាវដែលការប្រកួត ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ដូចគ្នា៕

ដកស្រង់ពី៖ Sabay