បណ្តាញសង្គម

Ronaldo ប្រេស៊ីល ​ប្រាប់​មូលហេតុ​លេង​ម៉ូដ​សក់​ដ៏​ចម្លែក​ កាល​១៥​ឆ្នាំ​មុន​​

Ronaldo Nazário ឬ Ronaldo ប្រេស៊ីលបាន ទម្លាយពីអាថ៌កំបាំង នៃការលេង ម៉ូដសក់ ដ៏ចម្លែក របស់ខ្លួនកាល World Cup ឆ្នាំ២០០២ ដែលធ្វើឲ្យ ពិភពលោក មានការងឿងឆ្ងល់ ជាខ្លាំង។

មូលហេតុដែល លាក់ជិតអស់ពេល ប្រមាណ១៥ឆ្នាំ ត្រូវអតីតខ្សែប្រយុទ្ធ កំពូលរបស់ពិភពលោក បកស្រាយថា ព្រោះចង់ឲ្យ អ្នកគាំទ្រ, មិត្តរួមក្រុម ក៏ដូចជាសារព័ត៌មាន ភ្លេចពីរបួស របស់គេហើយមក ចាប់អារម្មណ៍ លើម៉ូដសក់វិញ។ រំលឹកដល់ គ្រានោះ បុរសវ័យ៤០ឆ្នាំ បានឲ្យដឹងថា ខ្លួនមានរបួស ក្រលៀន ហើយអាចលេង បានតែ៦០% ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ពេលទៅកាន់ទីលានហ្វឹកហាត់ ជាមួយម៉ូដសក់ថ្មី មនុស្សគ្រប់គ្នា លែងចាប់អារម្មណ៍ រឿងរបួសរបស់ គេទៀតហើយ និងបែរមក ចាប់អារម្មណ៍ ម៉ូដសក់ កោរពាក់កណ្ដាល ក្បាលដ៏គួរឲ្យ អស់សំណើចនោះម្ដង។ ក្រោយយកឈ្នះទួរគី ហើយឈានដល់ វគ្គផ្ដាច់ព្រ័ត្រ អតីតកីឡាករ Real Madrid និង Barcelona បានស៊ុត ២គ្រាប់ម្នាក់ឯងជួយ ក្រុមសាំបា ប្រេស៊ីលយកឈ្នះ អាល្លឺម៉ង់ ២-០ លើកពាន World Cup ជាលើកទី៥ ក្នុងប្រវត្តិសាស្ត្រ របស់ខ្លួន៕

ដកស្រង់ពី៖ Sabay