Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សប្បាយ​ៗ ​ទ័ព ​មាន​គម្រោង​ធ្វើ​ការ​ប្រគុំ​តន្ត្រី​រាល់​ប្រកួត​សំខាន់​ៗ​របស់​ខ្លួន

  • បោះពុម្ព

ក្រុមក្រសួងការពារជាតិ នឹងមានរៀបចំ ការប្រគុំតន្ត្រី នៅពេលប្រកួត ធំៗរបស់ខ្លួន ក្នុងលីគកំពូល កម្ពុជានៅ រដូវកាលនេះ ដើម្បីឱ្យ អ្នកគាំទ្រ របស់ខ្លួនកាន់ តែសប្បាយរីករាយ។

លោក ខូវ ឆាយ អ្នកចាត់ការ ទូទៅក្រុម ក្រសួងការពារជាតិ បានបញ្ជាក់ថា នេះជាគម្រោង មួយដែលក្រុមការងារ របស់លោកកំពុង តែពិភាក្សា ជាមួយដៃគូ សហការផ្សេងៗ។ ដោយការប្រគុំតន្ត្រីនេះ អាចនឹង មានឡើង ប៉ុន្តែមិនមែន រាល់ប្រកួត របស់ទ័ពនោះទេ។ វាអាចនឹង ធ្វើនៅពេល ប្រកួតធំៗ ដូចជាការប៉ះ បឹងកេតអង្គរ ភ្នំពេញក្រោន ឬស្វាយរៀង អីជាដើម។ គោលបំណង ក្នុងការធ្វើដូច្នេះ គឺដើម្បីឱ្យ អ្នកគាំទ្រ របស់ក្រុម ក្រសួងការពារជាតិ ទាំងអស់ អាចទស្សនា បាល់ទាត់បានហើយ ថែមទាំង មានពេលវេលា មើលការប្រគុំតន្ត្រី សប្បាយៗ ថែមទៀត។

ខណៈដែលការប្រគុំនេះ ធ្វើឡើងនៅទីលាន ស្ដាតចាស់តែប៉ុណ្ណោះ មិនមែនឱ្យ តែទ័ពប្រកួត ប៉ះក្រុមខ្លាំង នៅក្រៅអីក៏ធ្វើ ដែរនោះទេ។ នៅចុងសប្ដាហ៍នេះដែរ ក្រុមក្រសួងការពារជាតិ ត្រូវប៉ះជាមួយក្រុម Cambodian Tiger នៅកីឡដ្ឋានសៀមរាប ប៉ុន្តែដោយសារ តែនៅទីលាន សៀមរាបនោះ កំពុងតែជួសជុល ដូច្នេះហើយទើប លើកមកធ្វើ នៅស្ដាតចាស់វិញ វេលាម៉ោង៣រសៀល ថ្ងៃសៅរ៍នេះ៕

 

 

ដកស្រង់ពី៖ Sabay