Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pacquiao ​ប្រកាស​ថា​ កំពុង​​​ចរចា​​​រឿង​​ឡើង​វ៉ៃ​ជាមួយ​ Amir Khan

  • បោះពុម្ព

កំពូលអ្នក ប្រដាល់អាស៊ី Manny Pacquiao បានប្រកាស នៅមុនបន្តិចថា រូបគេកំពុងចរចា ជាមួយកំពូល អ្នកប្រដាល់ អង់គ្លេស Amir Khan សម្រាប់ការឡើងវ៉ៃ នៅប្រកួតបន្ទាប់ ប៉ុន្តែមិនទាន់ប្រាកដ១០០% ថានឹងកើតឡើង នោះទេ។

កន្លងមកធ្លាប់ មានពាក្យចចាម អារ៉ាមជាច្រើនមក ហើយថា Pacquio នឹងវ៉ៃជាមួយ Khan នៅប្រកួតបន្ទាប់ ប៉ុន្តែត្រូវ អ្នកផ្គូរផ្គង ការប្រកួតរបស់ PacMan លោក Bob Arum បដិសេធថាជារឿងមិនពិត។ យ៉ាងណាក្ដី នៅថ្ងៃនេះអ្នកប្រដាល់ ហ្វីលីពីន បានបង្ហើប លើបណ្ដាញសង្គម Twitter ថា ពួកគេកំពុង ចរចាពីការប្រកួតនេះ។

“ក្រុមរបស់ខ្ញុំ និងខ្ញុំ គឺកំពុង ចរចាជាមួយ Amir Khan សម្រាប់ការ ឡើងវ៉ៃ នៅប្រកួត បន្ទាប់របស់យើង។ ការប្រកាសបន្ថែម នឹងកើតឡើង ឆាប់ៗនេះ”។ Pacquio បានបញ្ជាក់លើ Twitter៕

ដកស្រង់ពី៖ Sabay