បណ្តាញសង្គម

ចាំ​អី​តែថៃ​មក​វ៉ៃ​នៅ​ខ្មែរ ឥឡូវ​នេះ​ជើង​ខ្លាំង​កម្ពុជា​៤​នឹង​អង្រួន​សង្វៀន​នៅ​ថៃ​​ចុង​សប្តាហ៍​នេះ​

ជើងខ្លាំងរបស់ កម្ពុជា៣រូប បានចេញដំណើរ ទៅប្រទេសថៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្របពេលដែល កីឡាករកម្ពុជា ម្នាក់ទៀត កំពុងស្ថិតនៅ ប្រទេសថៃស្រាប់ ដើម្បីត្រៀម ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ សំខាន់ផ្សេងគ្នា។

-ថុល មករា អ្នកលេងគុនខ្មែរ រូបនេះត្រូវប្រកួតនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្នុងកម្មវិធី MX Muay Xtreme ផ្សាយផ្ទាល់តាមទូរទស្សន៍ One31 វេលាម៉ោង៩យប់។

-មាស ម៉ើ និង អេ យ៉ានុត កីឡាករ និងកីឡាការិនី កម្ពុជាទាំងពីរ នាក់ត្រូវប្រកួត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ លក្ខណៈក្បាច់គុន ចម្រុះ MMA ក្នុងកម្មវិធី Full Metal Dojo វេលាម៉ោង៦ល្ងាច។

-មឿន សុខហ៊ុច អ្នកលេងរន្ទះ ជើងគុនខ្មែរ ម្នាក់នេះត្រូវ ប្រកួតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៧ លក្ខណៈក្បាច់គុន សេរី ក្នុងកម្មវិធី Max Muay Thai សម្រាប់យុទ្ធនាការ ម៉ារ៉ាតុងដណ្ដើមខ្សែក្រវាត់មាស ដែលផ្សាយផ្ទាល់ តាមទូរទស្សន៍ Channel 8 វេលាម៉ោង៧ល្ងាច៕

សូមជូនពរឲ្យអ្នកប្រដាល់កម្ពុជាទាំង៤នាក់ទទួលបានលទ្ធផលល្អដើម្បីនាំកិត្តិយសជូនជាតិ។ 

ដកស្រង់ពី៖ Sabay