Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​គ្រូ​ណាហ្គា​ ប្រាប់​ថា ក្នុង​វគ្គ​ទី​១​ក្រុម​របស់​​លោក​​គួរតែ​ស៊ុត​​ស៊ីម៉ាក់​លើស​៣​គ្រាប់

  • បោះពុម្ព

លោក មាស ចាន់ណា គ្រូបង្វឹក ក្រុមបាល់ទាត់ ណាហ្គាវើល រំពឹងថា ក្រុមរបស់លោក អាចស៊ុតបញ្ចូលទី ដៃគូស៊ីម៉ាក់ លើសពី៣គ្រាប់ ក្នុងវគ្គទី១ កាលពីម្សិលមិញ សម្រាប់ការប្រកួត លីគកំពូលកម្ពុជា សប្ដាហ៍ទី៣ នៅពហុកីឡដ្ឋានជាតិ។

ណាហ្គាវើល បានយកឈ្នះ ក្រុមស៊ីម៉ាក់ ដោយលទ្ធផល ៣-០ កាលពីម្សិលមិញ។ ជំនួបនេះក្រុមរបស់លោក មាស ចាន់ណា បានព្យាយាមបង្កើតឱកាសយ៉ាងច្រើន ហើយទម្លាយសំណាញ់ទីដៃគូបានចំនួន២គ្រាប់ត្រឹមវគ្គទី១ នៅនាទី៨ និងនាទី៤៣ ព្រមទាំង បន្ថែមគ្រាប់ទី៣ នៅវគ្គទី២នាទីទី៨១។

ក្រោយចប់ការ ប្រកួតគ្រូបង្វឹក មានស្រុកកំណើត មកពី ខេត្តកំពង់ស្ពឺ រូបនេះបាន ឲ្យដឹងថា ក្រុមរបស់លោក មិនគួរធ្វើបាន ត្រឹមតែ២គ្រាប់ នៅវគ្គទី១ នោះទេ។ លទ្ធផលនេះ ធ្វើឲ្យខុសពីការរំពឹងទុក របស់លោក ដែលមើលឃើញ ពីចំណុចខ្សោយ របស់ស៊ីម៉ាក់ នៅលើទីលាន។

គ្រូបង្វឹកកម្រិត A-License រួបនេះបន្ថែមថា ចាប់ផ្ដើមដើម វគ្គទី១ កូនក្រុម របស់លោក ហាក់លេងត្រូវតាម ការចង់បាន របស់លោក និងបង្កើតឱកាស ជាបន្ទាប់ៗ ប៉ុន្តែក្រោយ រកបាន១គ្រាប់នៅដើមវគ្គទី១ កូនក្រុមរបស់ខ្លួន ទាំងអស់ហាក់ លេងតាមរបៀប ខ្លួនឯង ពោលគឺបែកទម្រង់ មិនវាយសម្រុក ដូចកាលដើម វគ្គទី១នោះទេ ដែលលោកបានរៀបចំ។

និយាយមុន ការប្រកួត គ្រូបង្វឹករូប នេះដឹងមុនថា ក្រុមរបស់លោក នឹងឈ្នះទៅ លើក្រុមស៊ីម៉ាក់ យ៉ាងតិច៣គ្រាប់។ ខណៈការប្រកួត ចាប់ផ្ដើម បានប្រហែល ៥នាទីលោកមើល ឃើញថា គ្រាប់បាល់ ដែលឈ្នះតិច បំផុតក៏ ៤ឬ ៥គ្រាប់ដែរ។ ពីរប្រកួតចាប់ផ្ដើម របស់ណាហ្គាវើល គឺឈ្នះក្រុម អគ្គិសនី៤-១ ចាញ់ភ្នំពេញ ក្រោន១-០។ ចំណែកលទ្ធផល គូផ្សេងទៀត ដែលប្រកួតម្សិលមិញ គឺព្រះខ័នរាជស្វាយរៀង យកលត់វេស្ទើន ភ្នំពេញ៥-០ ខណៈភ្នំពេញក្រោន ស្មើប៉ូលិស២-២៕

ដកស្រង់ពី៖ Sabay