បណ្តាញសង្គម

Suarez មាន​ស្ថិតិ​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ Barcelona

ចាប់តាំងផ្ទេរពី Liverpool ទៅកាន់ទឹកដី អេស្ប៉ាញ Luis Suarez មានទម្រង់លេង កាន់តែល្អ ទៅៗបើមើលទៅ លើស្ថិតិរបស់គេ។

ខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរុយហ្គាយ ស៊ុត២៧គ្រាប់ និងបញ្ជូនឲ្យ មិត្តរួមក្រុម ស៊ុត១៤ដង នៅរដូវកាលនេះ។ នៅរដូវកាលមុន Suarez រកបាន៥៩គ្រាប់ ក្នុងការបង្ហាញ ខ្លួន៥៣ប្រកួត ស្របពេលរដូវកាល ដំបូងនៅ Nou Camp រូបគេរកបាន ២៥គ្រាប់។ ក្នុងប្រកួត យកឈ្នះ PSG ដ៏គួរឲ្យភ្ញាក់ផ្អើល ម្ចាស់អាវលេខ៩ Barcelona រូបនេះស៊ុតបើកឆាក គ្រាប់ទីមួយ និងជាគ្រាប់បាល់ទី១១១គ្រាប់ ជាមួយក្រុមជើងឯក La Liga ស្មើគ្នានឹងចំនួន គ្រាប់បាល់ដែល គេស៊ុតឲ្យ Ajax កាលលេងនៅ ហូឡង់។ យ៉ាងណាក៏ដោយ ១១១គ្រាប់ របស់ Suarez នៅ Ajax គឺត្រូវប្រើពេលច្រើនជាងនៅ Barcelona រហូត២៤ប្រកួត គិតជាមធ្យម ក្នុងមួយ ប្រកួតរូបគេ ស៊ុតចូល ០,៨៣គ្រាប់៕

ដកស្រង់ពី៖ Sabay