Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ទ័ព ​​បង្ហើប​ខ្សែ​ប្រយុទ្ធ​ណាហ្គា១​រូប​ ​​​​អាច​​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​​ដល់​ក្រុម​ខ្លួន​ ប៉ះ​គ្នា​សប្ដាហ៍​នេះ

  • បោះពុម្ព

ខ្សែប្រយុទ្ធជនជាតិ រ៉្វាន់ដា របស់ក្លឹបណាហ្គាវើល Atuheire Kipson បានស្ថិតក្នុង ការព្រួយបារម្ភ របស់លោក ទេព ឡុងរចនា គ្រូបង្វឹក ក្លឹបក្រសួងការពារជាតិ មុនប៉ះគ្នា ក្នុងការប្រកួតពានរង្វាន់ លីគកំពូល កម្ពុជាថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។

ការជួបគ្នារវាង ណាហ្គាវើល និងទ័ព ធ្វើឡើងនៅទីលាន ពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:០០នាទី ហើយជាការប្រកួត សប្ដាហ៍ទី៤ នៃក្របខ័ណ្ឌ លីគកំពូលកម្ពុជា។ ពាក់ព័ន្ធនឹងការ ត្រៀមខ្លួនលោក ទេព ឡុងរចនា បានឲ្យដឹងថា លោកគ្មានកីឡាករ របួសទេ ហើយទម្រង់លេង ក្រុមរបស់លោក ក៏កំពុងធ្វើ បានល្អផងដែរ។ លោកមើលឃើញថា ណាហ្គា ជាក្រុមខ្លាំង មួយនៅកម្ពុជា ដែលមានប្រព័ន្ធ ការពាររឹងមាំ និងមានខ្សែ ប្រយុទ្ធមុតល្អ។ គ្រូបង្វឹកកម្រិត A-License រូបនេះបញ្ជាក់ថា ណាហ្គា មានខ្សែ ប្រយុទ្ធមួយរូប ដែលធ្វើលោក ព្រួយបារម្ភគឺ Atuheire Kipson ដែលមាន ល្បឿនលឿន និងស៊ុតច្បាស់ល្អ។ ប៉ុន្តែទោះកីឡាករ ជនជាតិ រ៉្វាន់ដា រូបនេះល្អខ្លាំង ក្ដីក៏លោក នឹងលេងដោយ ផ្ដោតទៅលើ ប្រពន្ធលេងជាក្រុម ដោយមិនផ្ដោត ទៅលើកីឡាករ រូបនេះតែម្នាក់ ឯងពេកទេ។ ខ្សែប្រយុទ្ធ របស់ណាហ្គាវើល Atuheire Kipson គិតត្រឹមសប្ដាហ៍ទី៣ រូបគេរកបាន ៥គ្រាប់ហើយ។ ចំណែកក្រសួងការពារជាតិ ចាប់ផ្ដើមបី ប្រកួតមកនេះស្មើក្រុម Cambodian Tiger ០-០ ឈ្នះបឹងកេត ៣-០ និងឈ្នះអាស៊ីអឺរ៉ុប៤-១៕

ដកស្រង់ពី៖ Sabay