Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉េន​ ឌីណា​ និង​​​ប្អូន​ប្រុស​​រួម​ដៃ​គ្នា​រក​លុយ​ជួយ​ឪពុក​ម្តាយ​​

  • បោះពុម្ព

ប្រភពចំណូល ចូលគ្រួសារ ពឹងលើរូបគេ និងប្អូនប្រុសបង្កើត ម្នាក់ទៀតទាំងស្រុងសព្វថ្ងៃ។ នេះបើតាមការ ឲ្យដឹងពី អ្នកប្រដាល់គុនខ្មែរ មកពីខេត្ត ជាប់សមុទ្រ យ៉េន ឌីណា។

យ៉េន ឌីណាបានសម្រេច បោះបង់ចោលការ សិក្សាត្រឹមថ្នាក់ទី៨ ដោយសារជីវភាព គ្រួសាររបស់គេ ខ្វះខាតខ្លាំង។ រូបគេក៏សម្រេច ចូលហ្វឹកហាត់ប្រដាល់ ដើម្បីរកប្រាក់ជួយ សម្រាលដល់បន្ទុកគ្រួសារ ខណៈរបស់ម្តាយ របស់គេឈ្មោះ កែវ ផុន និងឪពុក ប៉ោ សុខ មានវ័យកាន់ តែចាស់ហើយ ដែលមិនអាចបន្ត អាជីពនេសាទបាន។

ឌីណា បានប្រាប់ថា ឪពុកម្ដាយរបស់គេជាអ្នក នេសាទសមុទ្រ។ ដោយឃើញពួកគាត់ អាយុកាន់តែច្រើន រូបគេ និងប្អូនប្រុស សម្រេចចេញ រកប្រាក់ជួយគ្រួសារ។ ប្អូនប្រុសរបស់ គេឈ្មោះ ប៉ោ ធារ៉ា អាយុ១៩ឆ្នាំ ធ្វើការរោងចក្រ នៅខេត្តកោះកុង បានប្រាក់ជិត ២០០ ដុល្លារក្នុងមួយខែ។ ស្របពេលរូបគេ ឡើងវ៉ៃ ជាមួយបរទេស បានលុយជាង ៣០០ដុល្លារ ដើម្បីផ្ញើឲ្យគ្រួសារ។ យ៉េន ឌីណា មានបងប្អូន៣នាក់ ក្នុងនោះប្រុសទាំងអស់។ បងប្រុសឈ្មោះ ប៉ោ កុសល និងប្អូនឈ្មោះ ប៉ោ ធារ៉ា ជាអ្នកខេត្តកោះកុង៕



ដកស្រង់ពី៖ Sabay