បណ្តាញសង្គម

ទីលាន​ក្រុម Rostov ត្រូវ​បិទ​មិន​ឲ្យ​ប្រកួត​​ក្រោយ​លោក Mourinho រិះគន់​

ក្លឹប Rostov ត្រូវជាប់បម្រាម មិនឲ្យរៀបចំ ការប្រកួតបាល់ទាត់ នៅកីឡដ្ឋាន របស់ខ្លួន បន្ទាប់ពីរងកា ររិះគន់ពី គុណភាពស្មៅ លើទីលានពី សំណាក់លោក Jose Mourinho។

នៅមុន ការប្រកួត ដែលបញ្ចប់ ក្នុងលទ្ធផល ១-១ កាលពីសប្ដាហ៍មុន អ្នកចាត់ការ Manchester United បានថ្លែង ដោយខកចិត្ត ចំពោះមុខ អ្នកសារព័ត៌មានថា៖ វាពិតជាពិបាក ឲ្យខ្ញុំជឿថាយើងត្រូវ លេងលើទីលាន បែបនេះ។ យ៉ាងណាក៏ដោយ លីគបាល់ទាត់ រុស្ស៊ីបានហាមមិនឲ្យ Rostov រៀបចំការប្រកួត នៅកីឡដ្ឋាន Olimp-2 តទៅទៀត ទេដរាបណា ទីលានមិនទាន់ កែប្រែគុណភាពស្មៅហើយ ដែលតាមការ ប៉ាន់ស្មានវា ប្រហែលបិទមួយ សប្ដាហ៍ដើម្បីជួសជុល។ Man Utd ត្រូវស្វាគមន៍ Rostov វិញយប់នេះ នៅម៉ោង៣រំលងអាធ្រាត្រ សម្រាប់ជើងទីពីរ៕ 

ដកស្រង់ពី៖ Sabay