Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​ឥណ្ឌា ​មាន​ខ្សែ​ប្រយុទ្ធ​២​នាក់ ដែល​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង

  • បោះពុម្ព

ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើ ការប្រកួត ជាមួយក្រុម បាល់ទាត់ឥណ្ឌា ក្នុងលក្ខណៈ មិត្តភាពអន្តរជាតិ Clear នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង៦:៣០នាទីល្ងាច។

មុនការប្រកួតដ៏ធំ ក៏ដូចជា ការប្រកួតបើកឆាក ដំបូងរបស់ ក្រុមជម្រើសជាតិ កម្ពុជាក្នុងឆ្នាំ២០១៧ ចាប់ផ្ដើម Sabay សូមបង្ហាញឈ្មោះ ខ្សែប្រយុទ្ធរបស់ ក្រុមឥណ្ឌា២នាក់ ដែលមុតស្រួច និងជាប់ឈ្មោះជា Top Scorers ប្រចាំក្រុម ផងដែរ។ ដោយកីឡាករ ២នាក់នោះ មានឈ្មោះថា Sunil Chhetri និង Jeje Lalpekhlua ។

១. Sunil Chhetri ខ្សែប្រយុទ្ធរូបនេះ មានបទពិសោធន៍ ច្រើនឆ្នាំជាមួយ វិស័យបាល់ទាត់ ដោយរូបគេបង្ហាញ ខ្លួនឱ្យជម្រើសជាតិ បាន៩១ប្រកួត និងរកគ្រាប់បាល់ បាន៥១គ្រាប់ ជាប់ឈ្មោះជា Top Scorers ក្នុងក្រុមផងដែរ។ កីឡាករវ័យ៣២ឆ្នាំម្នាក់នេះ ក៏ធ្លាប់មានក្លឹប ជាច្រើន ចង់បានរូបគេ ទៅលេងដែរ ដោយមានទាំង Celtic និង QPR របស់អង់គ្លេសផង ទាក់ទាញទិញ ប៉ុន្តែមិនអាច ធ្វើការផ្លាស់ ទៅបាន ដោយសារតែ មានបញ្ហាតិចតួច។

២. Jeje Lalpekhlua ក្នុងនាមជា ខ្សែប្រយុទ្ធ ជួរមុខម្នាក់ jeje ធ្វើបានល្អមែនទែន ទាំងលេង នៅក្លឹបអាជីព និងជម្រើសជាតិ។ កីឡាកររូបនេះ ទើបចូលលេងបាន ៣៧ប្រកួត ឱ្យជម្រើសជាត និងរកគ្រាប់បាល់ បាន១៦គ្រាប់ដែរ។ ខណៈដែល ត្រឹមឆ្នាំ២០១៦កន្លងទៅ រូបគេបានចូលលេង តែ៦ប្រកួតប៉ុណ្ណោះ រកបាន៥គ្រាប់។ កីឡាករវ័យ ២៦ឆ្នាំរូបនេះ មិនមាន បទពិសោធន៍ ទៅលេងឬ ក្លឹបធំៗនៅ ក្រៅប្រទេសចង់ បាននោះទេ។ សូមបញ្ជាក់បន្ថែមថា ក្រុមកីឡាករឥណ្ឌា ទាំងអស់ សុទ្ធតែលេង នៅក្នុងស្រុក ដោយមានតែអ្នកចាំទីម្នាក់ប៉ុណ្ណោះ ដែលកំពុងប្រកបអាជីពនៅក្រៅស្រុកជាមួយក្លឹប Stabak របស់ន័រវែស។ ដោយឡែកចំពោះ ប្រវត្តិជួបជាមួយកម្ពុជាវិញ ៤ដងកន្លងមក គឺឥណ្ឌាឈ្នះ៣ និងចាញ់១ប្រកួត៕

ដកស្រង់ពី៖ Sabay