Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេ​ UFC ​​​​ឲ្យ​​​ប្រាក់​ Floyd & McGregor ​ម្នាក់​​២៥​លាន​ដុល្លារ​​ពី​លើ​ទៀត

  • បោះពុម្ព

លោក Dana White ប្រធានកីឡាករ ប្រដាល់ UFC នឹងផ្តល់ប្រាក់ឲ្យ Floyd Mayweather និង Conor McGregor ៥០លានដុល្លារ (ម្នាក់២៥លានដុល្លារ) ដើម្បីត្រៀម ព្រឹត្តិការណ៍ប្រកួតដ៏ ធំរបស់ពួកគេ នៅប៉ុន្មានខែ ខាងមុខនេះ។

កាលពីអង្គារ ម្សិលមិញ សារព័ត៌មាន FloCambat បានឲ្យដឹងថា Floyd នឹងឡើងសង្វៀន ប្រដាល់ជាថ្មី ដោយត្រូវប៉ះ ជាមួយកំពូល អ្នកប្រដាល់ UFC កីឡាករ McGregor ក្នុងវិញ្ញាសាប្រដាល់សកល។ រីឯការប្រកួត នឹងអាចធ្វើ ឡើងនៅសង្វៀន T-Mobile Arena ទីក្រុង Las Vegas ថ្ងៃទី១០ ខែមិថុនា ខណៈដែល ការប្រកួតនេះ ពួកគេបាន ព្រមព្រៀងគ្នា លើតម្លៃប្រកួតម្នាក់ ១០០លានដុល្លារ សហរដ្ឋអាមេរិក។

យ៉ាងណាក្ដី ប្រធាន UFC លោក Dana White បានប្រាប់ដល់ LA Times ថ្ងៃនេះថា កីឡាករទាំងពីររូបនេះ នឹងឡើងវ៉ៃ ជាមួយគ្នាមែន ប៉ុន្តែអាចមិន ធ្វើនៅខែមិថុនាទេ ព្រោះវាឆាប់ពេក ដូច្នេះលោកជឿថា ពួកគេអាចនឹងឡើងសង្វៀន នៅខែកញ្ញាខាងមុខ។ សេចក្ដីរាយការណ៍ ដដែលបន្ថែមថា បុរសសញ្ជាតិអាមេរិក វ័យ៤៧ឆ្នាំរូបនេះ គ្រោងនឹងផ្ដល់ប្រាក់ ឲ្យពួកគេពីលើ ម្នាក់២៥លានដុល្លារ ទៀតផងដែរ៕

ដកស្រង់ពី៖ Sabay