បណ្តាញសង្គម

អបអរសាទរ លោក​គ្រូ​ ប្រាក់ សុវណ្ណារ៉ា ឈ្នះ​ពាន​គ្រូ​ឆ្នើម​ប្រចាំ​ឆ្នាំ​

លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបាន គណៈកម្មការ រៀបចំពានរង្វាន់ អត្តពលិកឆ្នើម ប្រចាំ២០១៦ បោះឆ្នោត ជាប់ជាគ្រូបង្វឹក ឆ្នើមប្រចាំ២០១៦ ដែលពិធី នេះប្រកាសកាល ពីល្ងាចមិញ។

ពានរង្វាន់នេះ បញ្ជាក់ពីស្នាដៃ កាលពីឆ្នាំ២០១៦ ដែលនោះ លោកគ្រូបាន ដឹកនាំក្រុម Cambodia All Star ឈ្នះក្នុងការ ប្រកួតមិត្តភាព អន្តរជាតិ៣ គឺឈ្នះក្រុមមកពីថៃ២ និងឈ្នះក្រុម Lao All Star កាលពី ដើមឆ្នាំ២០១៦។ មិនត្រឹម ប៉ុណ្ណោះលោក បានដឹកនាំ ក្រុមបឹងកេត ឈ្នះពានលីគកំពូល កម្ពុជារដូវកាល២០១៦។ ពានគ្រូបង្វឹកឆ្នើម បានទៅលោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូក្លឹបបឹងកេតអង្គរ ទទួលបានប្រាក់រង្វាន់ ២០០០ដុល្លារអាមេរិក៕

ដកស្រង់ពី៖ Sabay