Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ឥណ្ឌា: បើ​ខ្ញុំ​ជា​គ្រូ​ថ្មី​កម្ពុជា ​កូន​ក្រុម​លេង​ល្អ​ប៉ុណ្ណឹង គឺ​អស្ចារ្យ​ណាស់​ហើយ

  • បោះពុម្ព

លោក Stephen Constantine គ្រូបង្វឹក ក្រុមជម្រើសជាតិឥណ្ឌា សរសើរការលេង របស់កម្ពុជា ហើយលោកថា ប្រសិនបើជា គ្រូបង្វឹក ក្រុមនេះវិញ នឹងសប្បាយចិត្ត ចំពោះលទ្ធផល ដែលចាញ់ឥណ្ឌាត្រឹម ២-៣នេះ។

ក្រុមគោព្រៃកម្ពុជា បានបរាជ័យ ប្រកួតបើកឆាក រដូវកាលថ្មីរបស់ខ្លួន ក្នុងការប្រកួត មិត្តភាពអន្តរជាតិ ជាមួយក្រុមឥណ្ឌា ២-៣ កាលពីយប់មិញនេះ ក្រោមក្រសែភ្នែក អ្នកគាំទ្រ រាប់ម៉ឺននាក់។ យ៉ាងណាមិញ ទោះជាលទ្ធផល មិនទាន់ល្អ ដល់អ្វីដែល អ្នកគ្រប់គ្នា ចង់បានមែន ប៉ុន្តែចង្វាក់ លេងថ្មី ក្រោមការដឹកនាំ របស់លោក Leonardo Luiz ពិតជា ធ្វើឱ្យអ្នកទស្សនា និងអ្នកស្នេហាវិស័យ បាល់ទាត់ពិតៗ ជក់ចិត្តមែនទែន ទាំងការលេងបាល់ក្រោម និងការ លេងបាល់ខ្លីៗ។

ដូចគ្នានេះដែរ ទម្រង់លេង ល្អរបស់កម្ពុជានេះ លោក Stephen Constantine គ្រូបង្វឹកក្រុម ជម្រើសជាតិឥណ្ឌា ពិតជាកោត សរសើរមែន។ ត្បិតអីការចូលដឹកនាំ ទើបតែបាន ប៉ុន្មានថ្ងៃ តែលោក Leo បាននាំក្រុម កម្ពុជាឆ្ពោះទៅរក ទម្រង់លេង មួយដែលអស្ចារ្យ។ ដោយឡែក បើលោកជា គ្រូបង្វឹកកម្ពុជាវិញ លទ្ធផលប៉ុណ្ណឹង លោកពិតជា សប្បាយចិត្ត ណាស់ហើយ៕

ដកស្រង់ពី៖ Sabay