បណ្តាញសង្គម

Real Madrid ​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ តម្លៃ​ជិត​១៣០​លាន​ផោន

ក្លឹបយក្សអេស្ប៉ាញ Real Madrid គ្រោងនឹង ទិញយកខ្សែប្រយុទ្ធ ឆ្នើមវ័យក្មេង ជម្រើសជាតិបារាំង Kylian Mbappe របស់ក្លឹប AS Monaco នៅរដូវក្ដៅ ខាងមុខនេះ ដែលមាន តម្លៃខ្លួនថ្លៃបំផុត បំបែកកំណត់ត្រា លើពិភពលោក ជិត១៣០លានផោន (ជាង១៦២លានដុល្លារ)។

Mbappe វ័យទើប១៨ឆ្នាំ បានបង្ហាញទម្រង់ លេងដ៏ភ្ញាក់ផ្អើល ដោយស៊ុតឲ្យ Monaco ១៩គ្រាប់ហើយ រដូវកាលនេះ និងទើបជាប់ជ ម្រើសជាតិបារាំង ត្រៀមបង្ហាញ ខ្លួននៅជម្រុះ World Cup 2018 ទល់នឹងលុចហ្សំបួរ នៅថ្ងៃសៅរ៍ និងលេង មិត្តភាពទល់នឹង អេស្ប៉ាញ នៅថ្ងៃអង្គារផងដែរ។

បើតាម AS បានឲ្យដឹងថា ក្លឹបស្តេចសបាន បញ្ជូនភ្នាក់ងារ មើលជើងកីឡាកររបស់ខ្លួន ទៅមើល Mbappe រួចហើយ ខណៈដែល ពួកគេជឿថា តារាវ័យក្មេងរូបនេះ អនាគតអាច នឹងក្លាយជា Super Star លំដាប់ពិភពលោកដូច Ronaldo ប្រេស៊ីល ដូច្នេះទើប ចង់ទិញឲ្យ បាននៅ រដូវកាលក្រោយ។

សេចក្ដីរាយការណ៍ ដដែលបន្ថែមថា Monaco ធ្លាប់បដិសេធ ក្លឹបអង់គ្លេស ដេញថ្លៃ ៩៥លានផោន ម្តងហើយ ប៉ុន្តែពួកគេ ចង់បានតម្លៃ ប្រហែល១២៩លានផោន ដែលជាតម្លៃបំបែកកំណត់ត្រា លើពិភពលោក ថ្លៃជាង Paul Pogba ផ្ទេរទៅ Manchester United ៨៩លានផោនទៀត៕ 

ដកស្រង់ពី៖ Sabay