Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Nike ច្នៃ​ស្បែកជើង​ថ្មី​១​គូ​យ៉ាង​កាលីប​ឲ្យ Ronaldo សម្រាប់​លេង Confederations Cup

  • បោះពុម្ព

Cristiano Ronaldo នឹងពាក់ស្បែកជើងថ្មីដែលជាការច្នៃដ៏ពិសេសមួយឈ្មោះថា CMercuriaCampeopes សម្រាប់ចូលរួមព្រឹត្តិការណ៍ប្រកួត Confederations Cup ដែលនឹងរៀបចំនៅចុងសប្ដាហ៍នេះ។

ស្បែកជើងមួយគូនេះ ច្នៃដោយក្រុមហ៊ុនកីឡាល្បី Nikeដែលបង្កើតឡើងដើម្បីអបអរនៃភាពមោទនភាពរបស់ Ronaldo និងភាពជោគជ័យនៅព្រឹត្តិការណ៍ Euro ២០១៦។ ស្បែកជើងពណ៌ឆើតឆាយនេះមិនទាន់ដាក់លក់លើទីផ្សារនៅឡើយទេ ហើយម្ចាស់ពាន Ballon d'Or ៤សម័យសង្ឃឹមថា ស្បែកជើងនេះនឹងជួយឲ្យគេអាចទាត់បញ្ចូលបានសម្រាប់ជម្រើសជាតិ។

Confederations Cup គឺជាពានធំមួយប្រចាំឆ្នាំ ដែលប្រមូលផ្ដុំជើងឯករបស់ទ្វីបនីមួយៗ(កាមេរ៉ូន,ព័រទុយហ្គាល់, នូវែលហ្សេឡង់, ម៉ិកស៊ីកូ, ឈីលីនិងអូស្ត្រាលី), ជើងឯកចាស់ World Cup (អាល្លឺម៉ង់)និងក្រុមម្ចាស់ផ្ទះ World Cup ២០១៨ (រុស្សី) មកប្រកួតគ្នា៕




ដកស្រង់ពី Sabay